បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយនៅថ្ងៃសុក្រថា គំរូអ្នកទោសអាចត្រូវបានបំពាក់ ដោយស្លាកអេឡិចត្រូនិច ហើយត្រូវដោះលែងដោយការសាកល្បង ដើម្បីជួយបន្ថយការ កកស្ទះនៅក្នុងពន្ធនាគារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ លោក Somsak Thepsutin...
សេអ៊ូល៖ ប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន បានលើកឡើងនៅ ថ្ងៃសុក្រនេះថាកិច្ចប្រជុំកំពូលមួយទៀត ជាមួយសហរដ្ឋអាមេរិកគឺ “មិនចាំបាច់” និង “គ្មានប្រយោជន៍” សម្រាប់ប្រទេសកូរ៉េខាងជើង ដរាបណាមិនមានការផ្លាស់ប្តូរ ជំហរចរចារបស់ ទីក្រុងវ៉ាស៊ីនតោន។ លោកស្រី គីមយ៉ូជុង បានធ្វើការកត់សម្គាល់នៅ ក្នុងសេចក្តីថ្លែងការណ៍មួយដែល ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខណៈ ដែលរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo...
ណៃរ៉ូប៊ី៖ អ្នកជំនាញការជនជាតិកេនយ៉ា ម្នាក់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អាហ្រ្វិកមានមេរៀនដែលត្រូវរៀនសូត្រជាច្រើន ពីប្រទេសចិន ដើម្បីទទួលបានកំណើន សេដ្ឋកិច្ចឆាប់រហ័ស។ លោក Cavince Adhere អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ ដែលផ្តោតលើទំនាក់ទំនងចិន – អាហ្វ្រិក បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយ ដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Daily Nation របស់ប្រទេសកេនយ៉ាថា ក្រៅពីការទាក់ទាញជំនួយអភិវឌ្ឍន៍ និងការវិនិយោគរបស់ចិន នៅទ្វីបអាហ្វ្រិក...
វ៉ាស៊ីនតោន៖ កម្មវិធីវីដេអូខ្លីៗ TikTok បានក្លាយជាផ្នែកសំខាន់មួយ នៃវប្បធម៌ប្រជាប្រិយ នៅសហរដ្ឋអាមេរិក ដែលដើរតួជាវេទិកាមួយ សម្រាប់ការចងចាំ ក៏ដូចជាការតិះដៀលនយោបាយ និងសកម្មជន ហើយហ្វេសប៊ុក ដែលជាកម្លាំងលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បានព្យាយាមចម្លងកម្មវិធីនេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បន្ថយល្បឿននៃការ កើនឡើងយ៉ាងឆាប់រហ័សនោះទេ។ ប៉ុន្តែឥឡូវនេះ TikTok ប្រឈមមុខនឹងការគំរាមកំហែង ដោយផ្ទាល់បំផុតចំពោះការពង្រីកខ្លួន របស់ខ្លួននៅសហរដ្ឋអាមេរិក – មិនមែនមកពីដៃគូប្រកួតប្រជែង...
ភ្នំពេញ៖លោកPablo Kang ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានប្រកាសគាំទ្រ ដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា។ ក្នុងជំនួបជាមួយលោកជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកPablo Kang បានថ្លែងថា “គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី ដែលជាស្ថាប័នជាតិឯករាជ្យ សូមឯកភាព ក្នុងការគាំទ្រដល់ការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ”។...
ប៉េកាំង ៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានលើកឡើងថាប្រទេសចិន នឹងរីករាយក្នុងការចូលរួមកិច្ចពិភាក្សា ស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ ត្រីភាគីជាមួយ សហរដ្ឋអាមេរិក និងរុស្ស៊ី ដោយស្ថិតក្នុងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោន ចាំបាច់កាត់បន្ថយឃ្លាំងអាវុធ របស់ខ្លួនឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងកម្រិតផ្ទាល់របស់ចិន។ យោធាចិនបច្ចុប្បន្នមានអាវុធ នុយក្លេអ៊ែរ តិចជាងអាមេរិក ឬរុស្ស៊ី ដែលប្រទេសទាំងពីរមានក្បាល គ្រាប់នុយក្លេអ៊ែរ យ៉ាងតិច...
បរទេស ៖ នៅថ្ងៃនេះរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាស ថា សហរដ្ឋអាមេរិក និងកងកម្លាំងជាដៃគូ បានចាប់ទូកមួយគ្រឿង កាលពីខែមិថុនា ដែលដឹកអាវុធអ៊ីរ៉ង់ ទៅឱ្យក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ខណៈដែលលោកបានអំពាវនាវជាថ្មី ដល់ក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិក ដើម្បីពង្រីកការដាក់ទណ្ឌកម្ម អាវុធលើអ៊ីរ៉ង់ ។...
មូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនសូមរក្សាសិទ្ធិ ក្នុងការឆ្លើយតប ចំពោះគោលនយោបាយថ្មី របស់អូស្ត្រាលី ក្នុងការពង្រីកជម្រើស ជនអន្តោប្រវេសន៍ សម្រាប់ប្រជាជនហុងកុង និងបញ្ឈប់កិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយតំបន់នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ នាយឧត្តមសេនីយ៍ James McConville នាយសេនាធិការ កងទ័ពសហរដ្ឋអាមេរិក បានមកដល់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ហើយលោក និងគណៈប្រតិភូរបស់លោក ត្រូវបានគេធ្វើតេស្ត រកមើលអំពីការឆ្លងវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមាននៅថ្ងៃព្រហស្បតិ៍ ពីហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ខណៈដែលភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មាន ចាប់តាំងពីចុងសប្តាហ៍មុន នៅភាគនិរតី និងភាគកណ្តាលប្រទេសជប៉ុន នឹងបន្តគ្មានស្ថេរភាព បន្ទាប់ពីគ្រោះធម្មជាតិនេះ បានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់នៅតំបន់ Kyushu ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា...