ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន៖ កិច្ចប្រជុំកំពូលមួយទៀត ជាមួយអាមេរិក គឺមិនចាំបាច់ និង គ្មានប្រយោជន៍

សេអ៊ូល៖ ប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន បានលើកឡើងនៅ ថ្ងៃសុក្រនេះថាកិច្ចប្រជុំកំពូលមួយទៀត ជាមួយសហរដ្ឋអាមេរិកគឺ “មិនចាំបាច់” និង “គ្មានប្រយោជន៍” សម្រាប់ប្រទេសកូរ៉េខាងជើង ដរាបណាមិនមានការផ្លាស់ប្តូរ ជំហរចរចារបស់ ទីក្រុងវ៉ាស៊ីនតោន។

លោកស្រី គីមយ៉ូជុង បានធ្វើការកត់សម្គាល់នៅ ក្នុងសេចក្តីថ្លែងការណ៍មួយដែល ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខណៈ ដែលរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាសហរដ្ឋអាមេរិក មានក្តីសង្ឃឹមយ៉ាងខ្លាំងអំពីការបន្តការសន្ទនាជា មួយកូរ៉េខាងជើង រួមទាំងកិច្ចប្រជុំកំពូល មួយទៀតរវាង ប្រទេសទាំងពីរ។

លោកស្រី គីម យូជុង បានបន្ដទៀងថា “នេះគឺជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ប៉ុន្តែជំនួបកំពូលណា មួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងមិនកើតឡើង នៅឆ្នាំនេះទេ ដរាបណាមិនមានការ ផ្លាស់ប្តូរដោយជំហរក្នុងជំហរសហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គឺមិនចាំបាច់ និងគ្មានប្រយោជន៍នោះទេ”៕ ដោយ ឈូក បូរ៉ា

To Top
×