ព័ត៌មានអន្តរជាតិ

ថៃគ្រោងដោះលែង អ្នកទោសដោយបំពាក់ ឧបករណ៍តាមដាន ដោយសារភាពចង្អៀតណែន ក្នុងពន្ធនាគារ

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយនៅថ្ងៃសុក្រថា គំរូអ្នកទោសអាចត្រូវបានបំពាក់ ដោយស្លាកអេឡិចត្រូនិច ហើយត្រូវដោះលែងដោយការសាកល្បង ដើម្បីជួយបន្ថយការ កកស្ទះនៅក្នុងពន្ធនាគារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់ លោក Somsak Thepsutin ថា ពន្ធនាគារចំនួន ១៤៣កន្លែង នៅក្នុងប្រទេស ត្រូវបានរៀបចំឡើងសម្រាប់ផ្ទុកអ្នកទោស ២២០.០០០ នាក់ ប៉ុន្តែមានអ្នកទោសរហូតដល់ទៅចំនួន ៣៨០.០០០ នាក់។

គ្រែដែកដាក់លើគ្នា ត្រូវបានសាងសង់ឡើងដើម្បីបម្រើសម្រាប់ អ្នកទោសលើសចំនួន ៨០.០០០ នាក់ ប៉ុន្តែចំនួននោះនៅតែខ្វះ ៨ ម៉ឺននាក់ដដែល។ លោក Somsak បានបន្ថែមថា ពន្ធនាគារថ្មីនឹងមិនចាំបាច់ទេ ប្រសិនបើអ្នកទោសខ្លះត្រូវបាន បំពាក់ដោយឧបករណ៍ ត្រួតពិនិត្យអេឡិចត្រូនិច ហើយបន្ទាប់មកត្រូវបានដោះលែងទៅក្នុងសហគមន៍វិញ។

គំរូអ្នកទោសវ័យចំណាស់នឹង មានសិទ្ធិទទួលបានតាមការស្នើសុំ ហើយអ្នកដែលជិតនឹងបញ្ចប់ការកាត់ទោស៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×