ព័ត៌មានអន្តរជាតិ

អាមេរិក រឹបអូសអាវុធអ៊ីរ៉ង់ ពេលកំពុងដឹកជញ្ជូន ទៅឲ្យក្រុម Houthi ក្នុងប្រទេសយេមែន

បរទេស ៖ នៅថ្ងៃនេះរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាស ថា សហរដ្ឋអាមេរិក និងកងកម្លាំងជាដៃគូ បានចាប់ទូកមួយគ្រឿង កាលពីខែមិថុនា ដែលដឹកអាវុធអ៊ីរ៉ង់ ទៅឱ្យក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ខណៈដែលលោកបានអំពាវនាវជាថ្មី ដល់ក្រុមប្រឹក្សាសន្តិសុខ សហរដ្ឋអាមេរិក ដើម្បីពង្រីកការដាក់ទណ្ឌកម្ម អាវុធលើអ៊ីរ៉ង់ ។

លោក Pompeo បានប្រាប់សន្និសីទសារព័ត៌មាន របស់ក្រសួងការបរទេសថា ក្រុមប្រឹក្សាសន្តិសុខត្រូវតែបន្តដាក់ទណ្ឌកម្មអាវុធ លើអ៊ីរ៉ង់ ដើម្បីការពារជម្លោះនៅក្នុងតំបន់ ។ លោក Pompeo កំពុងដឹកនាំការជំរុញ របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខ ឱ្យពង្រីកការដាក់ទណ្ឌកម្មនេះ ដោយសារតែផុតកំណត់ នៅពាក់កណ្តាលខែតុលា ក្រោមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលសហរដ្ឋអាមេរិកដកខ្លួនចេញនៅឆ្នាំ ២០១៨ ។

គួរឲ្យដឹងទៀតដែរថា បុរសរូបនេះបានយកបណ្តឹងឧទ្ធរណ៍ ដោយផ្ទាល់ទៅក្រុមប្រឹក្សា កាលពីសប្តាហ៍មុនដោយមានសុន្ទរកថា ទៅកាន់សមាជិក ១៥ នាក់ផង ប៉ុន្តែវ៉ាស៊ីនតោនត្រូវបានរុស្ស៊ី និងចិន បានបង្ហាញពីការប្រឆាំង របស់ពួកគេ ចំពោះការបន្តដាក់ទណ្ឌកម្មនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top