បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៤ ករណីទៀតនៅល្ងាចថ្ងៃពុធ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តខ្ពង់រាបកណ្តាលនៃខេត្តដាក់ឡាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤៤៧” ជាបុរសអាយុ ២៣ ឆ្នាំរស់នៅសង្កាត់...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សុខ សារឿន ជាស្វាមីអ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅភូមិជង្ហុក ឃុំអំពិល...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ករណីទី១ ៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់...
ប៉ៃលិន៖ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក បានចំនួន១៩ ខេត្ត ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។ ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមចំនួន ជិត២០០នាក់ អំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។ ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ សូមបញ្ជាក់ថា វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោក ឃ្លក នួយ អភិបាលរងខេត្តតំណាង អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។
បរទេស៖មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកឃ្លាំមើលការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែត្រួតពិនិត្យមើលកិច្ចព្រមព្រៀងយោធានិងបច្ចេកវិទ្យាអាចទៅរួចមួយ រវាងទីដក្រុងព្យុងយ៉ាងនិងប្រទេសវេណេស៊ុយអេឡា និងបានព្រមានទីក្រុងការ៉ាកាស់ថា វាអាចនឹងបំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ មន្ត្រីសម្របសម្រួលរបស់គណៈកម្មការ ឃ្លាំមើលរបស់អង្គការសហប្រជាជាតិ លោក Alastair Morgan បានសរសេរកាលពីថ្ងៃទី១២ ខែមិថុនាថា “ដោយស្ថិតនៅក្នុងការពិចារណា សហប្រតិបត្តិការបែបនេះនោះ គឺជាមធ្យោបាយទទួលស្គាលើមួយ សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រំលោភបំពានសេចក្តីសម្រេចអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលគណៈកម្មការចង់ស្នើឲ្យមានការឆ្លើយតប ទៅនឹងព័ត៌មានដ៏គួរឲ្យព្រួយបារម្ភ...
បរទេស ៖ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធរបស់ខ្លួន គឺប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាន់ខ្ពស់ស្តីពីប្រទេសចិន និងព្រមព្រៀងគ្នា លើភាពចាំបាច់រក្សា បទបញ្ជាសកលផ្នែកលើច្បាប់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី បានធ្វើការសង្កត់បញ្ជាក់ថា ចំណងមិត្តភាព របស់ទីក្រុងកង់បេរ៉ា ជាមួយទីក្រុងប៉េកាំង គឺមានសារៈសំខាន់ ហើយខ្លួនមិនមានបំណង ឲ្យប៉ះពាល់វានោះទេ ។...
បរទេស៖ រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មអតីតមន្ត្រី នៃប្រទេសវេណេស៊ុយអេឡាពីររូប ដោយចោទប្រកាន់ពួកគេ ពីបទប្រើប្រាស់តួនាទី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់ ដល់ផលប្រយោជន៍ប្រជាជន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសថា លោក Luis...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គ ប ម) ស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនក្រុមបច្ចេកទេស ទៅវាយតម្លៃផលប៉ះពាល់ សង្គមនិងបរិស្ថាន ជាបន្ទាន់ ចំពោះការលុបបឹងទំពុនខាងជើង ។ នេះបើតាមការផ្សព្វផ្សាយ ហ្វេសប៊ុករបស់គ ប ម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ ការស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីជួយការពារផលប្រយោជន៍ សាធារណៈនិងប្រជាពលរដ្ឋ...
ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសា ធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសន្យានឹងគាំទ្រពេញលេញ ដល់ការអនុវត្តនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជា ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត រវាងប្រទេសទាំងពីរ។ ក្នុងជំនួបជាមួយលោកព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០លោក...