ភ្នំពេញ ៖ នៅវេលាម៉ោង ៦ និង២០នាទី នៅព្រឹកថៃ្ងទី៩ ខែសីហា ឆ្នាំ២០២០ព្រឹកនេះ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យទឹកមានកម្ពស់ ៣,៨៣ម៉ែត្រ លើសកម្ពស់ឲ្យមានការ ប្រុងប្រយ័ត្ន ០,០៣ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៤,២០ម៉ែត្រ ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងធនធានទឹក ៕
ញូដេលី៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មានករណីជំងឺកូវីដ-១៩ ចំនួនជាង ២ លានករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីការរាតត្បាតកើតឡើង ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសលេខ៣ នៅលើពិភពលោក។ ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារឥណ្ឌាបានកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះថាខ្លួនបានរកឃើញ ករណីឆ្លងវីរុសថ្មីចំនួន ៦២.៥៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនប្រជាជនទូទាំងប្រទេសមានចំនួន ២.០២៧.០៧៤ នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជំងឺចំនួន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងថាលោកនឹងធ្វើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង យ៉ាងឆាប់រហ័សប្រសិនបើបានជាប់ឆ្នោតជាថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ លោកប្រធានាធិបតី បានសំដៅទៅលើការខិតខំប្រឹងប្រែង របស់រដ្ឋបាលរបស់លោកក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង រំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការផ្តល់សម្បទាន។ លោកបានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Bedminster រដ្ឋ New Jersey ថា“ ប្រសិនបើនិងនៅពេលដែលយើងឈ្នះ យើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង យ៉ាងឆាប់រហ័ស”៕ ដោយ ឈូក...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះ មនុស្សចំនួន១៧នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ១គ្រឿង នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងនោះរាប់បញ្ចូល ទាំងពីឡុត២នាក់ផងដែរ ។ នាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន១៧នាក់ ក្នុងនោះរាប់បញ្ចូលទាំងពីឡុត២នាក់...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា លោក Hamad Hassan រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ ដោយផ្ទុះដ៏កក្រើក នៅកំពង់ផែបេរ៉ាត់ កាលពីថ្ងៃអង្គារ បានកើនឡើងដល់១៥៤នាក់ ។ ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា លោក Hassan...
កំពង់ស្ពឺ ៖ ក្រុមហ៊ុន ទឹកពិសាវីតាល់ និងមីជាតិ បាន ចូលរួម ជាមួយ មន្ទីរសុខាភិបាលខេត្ត កំពង់ស្ពឺ ក្នុង យុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹង ជំងឺគ្រុនឈាម និងគ្រុនឈីក ដោយ ចូលរួមអប់រំ និង ដាក់ថ្នាំអាល់បែត ក្នុងពាងទឹក ប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងជោ...
បរទេស៖ នៅថ្ងៃនេះ សារព័ត៌មានបរទេស បានចេញផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានធ្វើទស្សនកិច្ច ទៅកាន់ផ្នែកខ្លះ នៃភាគខាងត្បូងនៃប្រទេស ដែលត្រូវបានគេដឹងថា ជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃមកហើយ និងបានបណ្តាលទៅជាទឹកជំនន់ ជន់លិចផ្ទះរាប់រយ និងដីកសិកម្មជាច្រើនផងដែរ។ យោងតាមការប្រកាស របស់អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា សកម្មភាពបំពេញទស្សនកិច្ច ទៅកាន់តំបន់បែបនេះ ពីសំណាក់លោកមេដឹកនាំគីម គឺជារឿងដ៏កម្របំផុត...
បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា អាជ្ញាធរគយនៃប្រទេសឥណ្ឌា បានរឹបអូសយកកុងតឺន័រមួយ ដែលមានសារជាតិអាម៉ូញ៉ូមនីត្រាត ចំនួន ៧៤០ តោន ដែលវាគឺជាសារធាតុគីមី ដែលធ្លាប់បណ្តាល ឲ្យ មានការផ្ទុះដ៏សាហាវ នៅសប្តាហ៍នេះ នៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់នោះ។ រំលឹកដែរថា ការផ្ទុះដ៏កក្រើកនេះ បានធ្វើឲ្យពលរដ្ឋលីបង់ស្លាប់ រហូតទៅដល់១៥០នាក់មកហើយ និងមនុស្សដល់ទៅជាង៥០០០នាក់...