ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចេញផ្សាយកំណាព្យអប់រំ “អារ្យធម៌ ខ្មែរ”សម្រាប់ អបអរសាទរ ទិវាគ្រូបង្រៀន ៥តុលា ខាងមុខនេះ៕
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចំាកម្ពុជា បានថ្លែងសម្តែងនូវក្តីរម្លឹក ចំពោះស្នាដៃជាច្រើនរបស់ខ្លួន ក្នុងការរួមចំណែកស្វែងរក និងគំាទ្រសន្តិភាព នៅក្នុងប្រទេសកម្ពុជា ពីប្រទេសទទួលកងកម្លាំងសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) រហូតក្លាយជាប្រទេសបញ្ជូនកងកម្លាំងក្រោមឆ័ត្រ អ.ស.ប។ ស្ថានទូតអូស្រ្តាលី បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសហ៊ុក របស់ខ្លួនថា ក្នុងទិវាសន្តិភាពអន្តរជាតិនេះ (២១កញ្ញា) អូស្រ្តាលី ទទួលស្គាល់ថា អង្គការសហប្រជាជាតិ បានធ្វើការងារដ៏សំខាន់...
ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា អភិបាលក្រុងស្រុកទាំង៨ នៅខេត្តស្វាយរៀង ត្រូវត្រៀមលក្ខណៈ រៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។ ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅ ការងារត្រីមាសទី៤ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកងកម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបាត់ដំបង ត្រូវបន្តសហការ ជាមួយអាជ្ញាធរខេត្ត រួមទាំងកម្លាំងពាក់ព័ន្ធ ត្រៀមទប់ស្កាត់ជានិច្ច នូវជនមានឧបាយកលអាក្រក់ ចូលមកបង្កភាពចលាចល ឬអសន្តិសុខក្នុងប្រទេស ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាន...
បរទេស៖ Independent នៅថ្ងៃអង្គារនេះ បានសរសេរថា ដុកទ័រអាមេរិកម្នាក់ ដែលបានឆ្លងកូវីដ១៩ ពីអ្នកជំងឺរបស់ខ្លួន នៅឯមន្ទីរពេទ្យ នៃរដ្ឋតិចសាសនោះ បានស្លាប់ហើយ ក្រោយពេលដែលគាត់ បានព្យាយាមប្រឆាំងទៅនឹងវិរុសនេះ អស់រយៈពេល២ខែរួចមក។ ដុកទ័រដែលមានឈ្មោះថា Adeline Fagan បានបាត់បង់ជីវិត នៅក្រោយការតស៊ូ អស់រយៈពេលយ៉ាងយូរ រហូតដល់ដំណាក់កាលចុងក្រោយ គឺខួរក្បាលរបស់គាត់ មានឈាមហូរពីខាងក្នុងផងដែរ។...
បរទេស៖ នៅថ្ងៃអង្គារនេះ មេដឹកនាំទីក្រុងបានប្រកាសថា ទីក្រុងហុងកុង គ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីទាមទារសិទ្ធិពិសេសណាមួយ សម្រាប់ពលរដ្ឋហុងកុងចំនួន ១២ នាក់ ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសចិន នៅពេលពួកគេព្យាយាម រត់គេចដោយទូក ហើយពួកគេនឹងត្រូវប្រឈមមុខនឹងច្បាប់នៅទីនោះ។ អ្នកទាំង ១២ នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៣ ខែសីហា ពីបទឆ្លងចូលដែនទឹកចិនដីគោក ដោយខុសច្បាប់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការរអាក់រអួលខ្លះៗ...
ញូវយ៉ក ៖ មេដឹកនាំកំពូល សហរដ្ឋអាមេរិក និងចិន បានធ្វើការដោះដូរ តតាំងគ្នាទៅវិញទៅមក លើការឆ្លងរាលដាល នៃការឆ្លងរាតត្បាត នៅឯការប្រជុំជាក់ស្តែងមួយ របស់មេដឹកនាំពិភពលោក នៅឯទីស្នាក់ការកណ្តាល របស់អង្គការ សហប្រជាជាតិ។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលបានកត់ទុកសម្រាប់មហាសន្និបាត អង្គការសហប្រជាជាតិ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២២ ខែកញ្ញាបានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីរុស្សី លោក Alexey Overchuk បានចេញសេចក្តីអធិប្បាយមួយ ដើម្បីបញ្ជាក់ពីប្រទេសដែលជាអទិភាព ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារដដែលនេះលោក Overchuk បាននិយាយថាប្រទេស Kyrgyzstan គឺជាប្រទេសអទិភាពបំផុតរបស់រុស្សី ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ដោយបញ្ជាក់បន្ថែមថារុស្សីបានផ្តល់តម្លៃយ៉ាងធំធេង ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរក្នុងនាម...
បរទេស៖ ការិយាល័យប៉ូលីសក្រុង កំពុងរៀបចំការចោទប្រកាន់ជាច្រើនប្រឆាំងមេដឹកនាំ ១៦ នាក់ នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅទីក្រុងបាងកក កាលពីចុងសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ Sukhun Prommayon ស្នងការរងបាននិយាយ នៅថ្ងៃអង្គារថា ការចោទប្រកាន់នឹងត្រូវបាន ធ្វើឡើងប្រឆាំងនឹងក្រុមបាតុករសំខាន់ៗចំនួន...