តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់បានត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរ ទណ្ឌិតទាំងអស់ ជាមួយសហរដ្ឋអាមេរិក ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងថា លោក Zarif (ហ្សារីហ្វ) បានធ្វើការកត់សម្គាល់...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយរងសេនាធិកា និងមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឆ្លៀតពេលចុះទៅពិនិត្យ ការងារសាងសង់អាគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ជាថ្មីម្ដងទៀត ដើម្បីត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភ ដល់គ្រួសារ អ្នកស្លាប់៨នាក់-របួស ៣នាក់ ដោយសារឧបទ្ទវហេតុ គ្រោះធម្មជាតិ រន្ទះបាញ់ ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់រងរបួសខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត បានសង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណ ពីបង្គួរទៅច្រើន។ ក្នុងនោះ បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាង កើតជាប់ប្រទេសវៀតណាម...
ម៉ូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺ COVID-១៩ របស់ប្រទេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានចុះបញ្ជីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦.១៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបចំនួន ១.១០៩.៥៩៥ ករណី។ ជាមួយគ្នានេះដែរមានអ្នករាយការណ៍ថ្មី ចំនួន ៧១ នាក់បានរាយការណ៍ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៩.៤៨៩ នាក់។...
វ៉ាស៊ីនតោន៖ លោក Jerome Powell ប្រធានសហព័ន្ធបម្រុង បានលើកឡើងថា ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានកើនឡើងពីកម្រិតធ្លាក់ចុះ នៅក្នុងត្រីមាសទី២ ផ្លូវឆ្ពោះទៅមុខនៅតែមិនប្រាកដប្រជា និងពឹងផ្អែកលើជំងឺរាតត្បាតដដែល។ លោក Powell បានឲ្យដឹងនៅក្នុងសក្ខីកម្ម ដែលបានរៀបចំ ផ្សាយនៅលើគេហទំព័ររបស់ Fed សម្រាប់ការបើកសវនាការនៅចំពោះមុខគណៈកម្មាធិការ សេវាកម្មហិរញ្ញវត្ថុសភា នៅថ្ងៃអង្គារនេះថា “សូចនាករសេដ្ឋកិច្ចជាច្រើនបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់”។ លោកបានលើកឡើងថា“...
Maybank presents “Gift of Love” face masks to the ministry of Education, Youth & Sport
បច្ចុប្បន្នភាពលោក ជីរ៉ាផាត់ ភូមិជីត (Chiraphat Phumichit) អ្នកនាំពាក្យស្នងការនគរបាលទីក្រុង បាងកកប្រទេសថៃ បាននិយាយថា កងកម្លាំងនគរបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមបាតុករ ដែលបានធ្វើសកម្មភាពខុសច្បាប់ក្នុងក្បួនបាតុកម្មក្នុងរយៈពេលកន្លងមក ។ លោក ជីរ៉ាផាត់ ភូមិជីត បានលើកឡើងបែបនេះ ខណៈដែលកងកម្លាំងនគរបាលក្រុងបាងកក បានបានទៅគាស់ដក យកស្លាកប្រជាជន ដែលក្រុមបាតុករបាន ចាក់ស៊ីម៉ង់ត៍ភ្ជាប់ ខណៈដែលក្រុមបាតុករ បានធ្វើបាតុកម្មនៅក្បែរព្រះបរមរាជវាំង...
ភ្នំពេញ ៖ លោក PABLO KANG ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ ល្អរបស់កម្ពុជា ជាពិសេស លើការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ អាជីវកម្មលើកុមារ និងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងយុត្តិធម៌។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២២...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យស្តីពីការ តែងតាំងមន្ត្រីរាជការ ប្រចាំតុលាការកំពូល សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ព្រះសីហនុ សាលាដំបូងខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ចំនួន ៩រូប៕