ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភ ដល់គ្រួសារ អ្នកស្លាប់៨នាក់-របួស ៣នាក់ ដោយសារឧបទ្ទវហេតុ គ្រោះធម្មជាតិ រន្ទះបាញ់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការី ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភ ដល់គ្រួសារ អ្នកស្លាប់៨នាក់-របួស ៣នាក់ ដោយសារឧបទ្ទវហេតុ គ្រោះធម្មជាតិ រន្ទះបាញ់

ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់រងរបួសខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារពេលល្ងាច ក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ។

កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង៨នាក់ ដោយសពនីមួយៗ ទទួលបានគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ៥លានរៀល និងអ្នករងរបួស ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល និងឃីត១កញ្ចប់៕

To Top