ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានចុះសួរសុខទុក្ខគ្រួសារមជ្ឈមណ្ឌល គ្រួសារអភិវឌ្ឍន៍កុមារកំព្រា នៅទីក្រុងភ្នំពេញ។ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ រួមជាមួយលោកស្រី Masdiana Mohamad ប្រធានសមាគម PERWAKILAN...
បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បាននិយាយ កាលពីថ្ងៃអង្គារថា គ្រូពេទ្យនិងបុគ្គលិកពេទ្យអាមេរិក បានចូលរួមនៅក្នុងសន្និសីទកាសែតដំបូង ស្តីពីវ៉ាក់សាំងការពារជំងឺឆ្លងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ីនៅសហរដ្ឋអាមេរិក និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឱសថ Sputnik V ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យជាងមួយរយនាក់មកពីមជ្ឍមណ្ឌលវេជ្ជសាស្រ្ត Maimonides...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន លោក Yoshihide Suga នៅថ្ងៃអង្គារនេះ បានពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃកិច្ចសហការគ្នា ផ្នែកវេជ្ជសាស្ត្រ ដែលរួមមានទាំងស្តីពីការអភិវឌ្ឍផលិតថ្នាំ វ៉ាក់សាំងជម្ងឺកូវីដ១៩ផង នេះបើតាមការប្រាប់ឲ្យដឹង ពីវិមានក្រឹមឡាំង ។ យោងតាមសេចក្តី រាយការណ៍មួយ...
សារអបអរសាទរ របស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ស្តីអំពីខួបអនុស្សាវរីយ៍ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជនរួមជាតិ និងមិត្តភក្តិទាំងឡាយ ជាទីនឹករឭក៖ ថ្ងៃនេះ ជាថ្ងៃរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសដ៏សែនឱឡារិក និងឧដុង្គឧត្តមនេះ ខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជា សម្តែងគារវកិច្ចដោយស្មោះ ជូនចំពោះបុគ្គលិកនៃសហគ្រាសចិន ក្នុងប្រទេសកម្ពុជា គ្រូបង្រៀនភាសាចិន និងអ្នកស្ម័គ្រចិត្ត ក្នុងប្រទេសកម្ពុជា និស្សិតចិនក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ជឿជាក់ថា ប្រភេទសៀវភៅ «ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន» នឹងចូលរួមបើកបង្អួចគំនិត សម្រាប់មិត្តកម្ពុជាទូទៅ ស្វែងយល់ ដឹងយ៉ាងទូលំទូលាយ និងកាន់តែស៊ីជម្រៅអំពីចិន នាបច្ចុប្បន្ន ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់...
បរទេស ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅសប្ដាហ៍នេះថា យន្តហោះចម្បាំង របស់កងទ័ព អាកាសសហរដ្ឋអាមេរិក F-16 ចំនួន៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាត ដែនអាកាសរយៈពេល៤សប្ដាហ៍។ សេចក្តីថ្លែងការណ៍មួយ របស់អង្គការណាតូបាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើង ដើម្បីរក្សាសន្តិសុខដែនអាកាសរបស់សម្ពន្ធមិត្ត។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បើកឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។...
បរទេស ៖ មេទ័ពថ្មីរបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានប្តេជ្ញាដើម តាមមេទ័ពពីមុន ដែលបានប្រកាន់គោលជំហរ យ៉ាងរឹងមាំទប់ទល់ នឹងក្រុមប្រឆាំងរបបរាជានិយម ហើយលោកបានធ្វើការ សង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ច ការពាររាជានិយម។ គួរបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ Narongpan Jittkaewtae ក្នុងដំណើររុះរើតំណែងយោធាប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកងទ័ព និងព្រះរាជវាំងរបស់ប្រទេសថៃ ប្រឈមមុខនឹងភាពលំបាក...
បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំ សម្រាប់សង្គ្រាមជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំ កងទ័ពនៅតាមតំបន់ឆ្នេរ ភាគខាងកើតប្រទេសនោះទេ ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្ក...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយពីជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA...