រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩៣១៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤២.០៥៨នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រមាណ១៣.១៥៥នាក់ បានត្រូវគេរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់ ៤.៧៤៥.៤៦៤នាក់...
យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បានអំពាវនាវឲ្យប្រទេសនានាជួយបំពេញគម្លាតចំនួន ៣៥ ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងគោលដៅសកលនៃផលិតកម្ម ការព្យាបាល និងការធ្វើតេស្ត វ៉ាក់សាំងការពារជំងឺ COVID-១៩ ។ លោកស្រី Mohammed បានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “ពិភពលោកត្រូវការការអភិវឌ្ឍផលិតកម្ម និងការចូលដំណើរការប្រកបដោយសមធម៌ ដើម្បីទទួលបានការព្យាបាល និងវ៉ាក់សាំង ធ្វើរោគវិនិច្ឆ័យប្រកបដោយប្រសិទ្ធភាព” ។ លោកស្រីបានបញ្ជាក់ថា“ ការទទួលបានឧបករណ៍ជមងឺកូវីដ – ១៩ ជួយបង្កើនល្បឿន (ACT-Accelerator) គឺជាដំណោះស្រាយសកលរបស់យើង ដើម្បីជួយពិភពលោកឱ្យងើបឡើងវិញ ពីជំងឺរាតត្បាតដ៏សាហាវនេះ លោកស្រីថា ដឹកនាំអង្គការសុខភាពអន្តរជាតិវិទ្យាស្ថានស្រាវជ្រាវគ្រឹះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបដិសេធការចោទប្រកាន់ផ្នែកបរិស្ថានរបស់ក្រសួង ការបរទេសសហរដ្ឋអាមេរិកដោយនិយាយថា នេះគឺជាការប្រឆាំងនឹងប្រទេសចិន មួយទៀត ដែលធ្វើដោយសហរដ្ឋអាមេរិក ចេញពីគោលបំណងនយោបាយ។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ សហរដ្ឋអាមេរិក ចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ ការជួញដូរសត្វព្រៃ និងការទុកដាក់សំរាមតាមសមុទ្រអ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា អ្វីដែលគេហៅថា “សន្លឹកការពិត” គឺគ្មានអ្វីក្រៅពីបញ្ជីនៃការភូតកុហកនោះទេ។ លោកបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ចូលរួមពិធីបិទការប្រកួតជើង ឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងប្រគល់ពានរង្វាន់នៅមជ្ឈមណ្ឌលជាតិ នៃជនពិការ តេជោសែន ។...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស លើកទី២ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ គួរកត់សម្គាល់ថា នេះជាកិច្ចប្រជុំលើកទី២ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ ទស្សនទានដោយស្មោះត្រង់...
សេអ៊ូល៖ ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តរំលោភលើទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមរយៈមធ្យោបាយខុសច្បាប់ ក្នុងការនាំចូល និងនាំចេញទំនិញ ដែលត្រូវហាមឃាត់រួមមាន ប្រេងនិងធ្យូងថ្ម ខណៈដែលខ្លួន ក៏អាចនឹងរក្សាកម្មកររបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀត ឱ្យរកប្រាក់បានដែរ។ សេចក្តីរាយការណ៍ដែលត្រូវបានផ្សព្វផ្សាយ លើគេហទំព័ររបស់ពិភពលោក បានឲ្យដឹងថា“ សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ...
វ៉ាស៊ីនតោន៖ ស្ទើរតែពាក់កណ្តាល នៃរដ្ឋអាមេរិក កំពុងរាយការណ៍ អំពីចំនួននៃករណីថ្មីជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើង ខណៈដែលអ្នកជំនាញខាងសុខភាព បានព្រមានពីការកើនឡើង នៃវីរុសឆ្លងនៅសហរដ្ឋអាមេរិក ក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។ គិតត្រឹមថ្ងៃអាទិត្យ ចំនួនករណីថ្មី នៃជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងហោចណាស់ ១០ ភាគរយ ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន នៅក្នុងរដ្ឋចំនួន ២១ ដែលភាគច្រើននៃពួកគេ...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា គម្រោងជំនួយមូលនិធិ របស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែក ការពារបេតិកភណ្ឌដ៏ស្រស់ ស្អាតនៅកម្ពុជា ស្ថិតនៅក្នុងភាពសុខដុមរមនាហុំព័ទ្ធ ទៅដោយព្រៃបៃតង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា លោក មិកាមិ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបានអូសចូល ក្នុងជម្លោះការទូត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះនៅខែក្រោយ ហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាល ទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយការបរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា...
បរទេស៖ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ២២ ករណីថែមទៀត នៅថ្ងៃច័ន្ទ ដោយបានបង្កើនចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ៣ ៥៤៥នាក់ ចំណែក ចំនួនអ្នកស្លាប់ មិនមានការផ្លាស់ប្តូរទេគឺ ៥៩ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...