បរទេស ៖ កាលពីចុងសប្តាហ៍កន្លង ទៅនាយករដ្ឋមន្រ្តី កាណាដា លោក Justin Treadeau បានព្រមាន ថា ពិភពលោកបច្ចុប្បន្ននឹងត្រូវក្រឡាប់ចាក់ជាមិនខាន ប្រសិនបើមេដឹកនាំនៅទូទាំងពិភពលោក ខកខានមិនបានរួមគ្នា ដើម្បីដោះស្រាយនិងការពារសិទ្ធិមនុស្ស ជាពិសេសដោះស្រាយការគំរាមកំហែង នាពេលខាងមុខដូចជាការ ប្រែប្រួលអាកាសធាតុជាដើម។ ថ្លែងទៅកាន់កិច្ចប្រជុំ នៃអង្គសហប្រជាជាតិ លោក Trudeau បាននិយាយទៀតដែរថា...
ភ្នំពេញ៖ ពិធីផ្សព្វផ្សាយសៀវភៅ សង្ខេបខ្លឹមសាររបស់លោក ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន (ភាគ៣) ជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដី ប្រកាសស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់ ហើយប្រកាសនេះ មានគោលដៅកំណត់អំពីសមាសភាព តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ គណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់។ ជាងនេះទៅទៀត ប្រកាសនេះមានគោលបំណង...
បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធយោធា ចំនួន៥ជាបន្តបន្ទាប់គ្នា នៅតាមផ្នែកផ្សេងៗ នៃតំបន់ឆ្នេររបស់ខ្លួន នាថ្ងៃចន្ទនេះ ហើយនេះ គឺជាលើកទីពីរក្នុងរយៈពេលពីរខែ ដែលប្រទេសចិនមានសមយុទ្ធស្របពេល ជាមួយគ្នាបែបនេះ ស្របពេលមានភាពតានតឹង ក្នុងតំបន់កើនកម្តៅខ្លាំងឡើង ។ សមយុទ្ធពីរក្នុងចំណោមសមយុទ្ធទាំងនោះ នឹងបា្ររព្ធធ្វើឡើងនៅជិតប្រជុំកោះប៉ារ៉ាសែល ស្ថិតនៅដែនសមុទ្រចិនខាងត្បូង ចំណែកសមយុទ្ធពីរទៀត មួយស្ថិតនៅសមុទ្រចិនខាងកើត ហើយមួយទៀត...
ភ្នំពេញ៖ លោក វ៉ា គឹមហុង ប្រធានលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែនបានបញ្ជាក់ថា បញ្ហាព្រំដែនមិនមែនជារឿងសាមញ្ញ ហើយចេះតែនិយាយបំភ្លើស ដោយគ្មានមូលដ្ឋានឡើយ។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងក្នុងវេទិការផ្សព្វផ្សាយ ស្តីពីការងារខណ្ឌសីមា និងការបោះបង្គោល ព្រំដែនគោករវាងកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា...
ភ្នំពេញ៖ តបតាមការអញ្ញើញ របស់លោក អាន់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ចេស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងលោក អេនដ្រូ ហ្វូលណេស នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក លោកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រមុខរដ្ឋ/រដ្ឋាភិបាលស្តីពី...
ខេត្តស្វាយរៀង ៖លោក សែម សុខា រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា អញ្ជើញចូលរួមបិទ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២០ នៅខេត្តស្វាយរៀង ។ លោក សែម សុខា បានមានប្រសាសាន៍ថា...
ភ្នំពេញ៖ លោកស្រី Zuo Wenxing ទីប្រឹក្សាស្ថានទូតចិន និងលោកស្រីវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអំណោយរបស់សហព័ន្ធនារី ទូទាំងប្រទេសចិន ជូនក្រសួងកិច្ចការនារីកម្ពុជា។ តាមបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា លោកស្រីទីប្រឹក្សា...
ភ្នំពេញ ៖ ក្រោយពីបញ្ចប់ប្រគល់ពានរង្វាន់ ដល់កីឡាករ-កីឡាការិនី ទទួលជយលាភី ការប្រកួតកីឡាហែលទឹក និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាងហែលទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...