សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ពីបទរំលោភចូលទឹកដីរបស់ខ្លួន ខណៈដែលខ្លួន បានស្វែងរកសាកសពបុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ ដោយកងទ័ពកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA បានចុះផ្សាយថា នាវាជាច្រើនកំពុងឆ្លងកាត់ព្រំដែនទឹក ក្នុងកំឡុងពេលប្រតិបត្តិការ រុករកសាកសពបុរសជនជាតិកូរ៉េខាងត្បូង ដែលកំពុងបាត់ខ្លួននៅសមុទ្រលឿង។ KCNA បានចុះផ្សាយថា “យើងមិនខ្វល់ថាតើភាគីខាងត្បូង ធ្វើប្រតិបត្តិការស្វែងរក នៅក្នុងដែនទឹករបស់ខ្លួន ឬអត់នោះទេ...
សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរកំពូល របស់ប្រទេសកូរ៉េខាងត្បូង លោក Lee Do-hoon បានឲ្យដឹងថា លោកនឹងពិភាក្សាកិច្ចប្រឹងប្រែងរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ជាមួយនឹងការ សម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ ដោយទាហានកូរ៉េខាងជើង។ លោកក៏បានឲ្យដឹង នៅពេលទៅដល់ទីក្រុងវ៉ាស៊ីនតោនថា កិច្ចពិភាក្សារបស់លោក ជាមួយសមភាគីសហរដ្ឋអាមេរិក លោកអនុរដ្ឋមន្រ្តី ក្រសួងការបរទេស លោក Stephen Biegun...
វ៉់ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង់ពន្ធចំណូលសហព័ន្ធត្រឹមតែ ៧៥០ដុល្លារ ក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times...
អាតែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីរបស់ក្រិច បានប្រកាសអំពីអ្នកស្លាប់ដំបូងបង្អស់ដោយវីរុសកូរ៉ូណា នៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែង នៅជិតក្រុងអាតែន ដែលក្រុមជនភៀសខ្លួនទាំងនោះ បានរងការរិះគន់ទៅលើគោលការណ៍ ទប់ស្កាត់ជំងឺ របស់រដ្ឋាភិបាលក្រិច និងអឺរុប ។ ជនរងគ្រោះមានអាយុ៦១ឆ្នាំ ដែលត្រូវជាឳពុករបស់ជនជាតិអាហ្វហ្គានីស្ថាន ០២នាក់...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានធ្វើការសិក្សាទៅលើវីដេអូមួយ ដែលបានផ្តិតយករូបភាព និងសកម្មភាពនៃការវាយប្រហារមួយនៅក្រុងប៉ារីស ដែលបានដាក់គោលដៅមកលើការិយាល័យ ទស្សនាវដ្តី Charlie Hebdo ខណៈដែលរដ្ឋាភិបាលបានថ្កោលទោសយ៉ាងខ្លាំង ដោយហៅសកម្មភាពនោះថា “អំពើភេរវកម្មឥស្លាម” ។ មនុស្សចំនួន០៦នាក់...
ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះ នូវព័ត៌មានលម្អិត ស្ដីអំពីព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថា ជាការបក្រកួតកីឡាអេឡិចត្រូនិច ធំបំផុតនៅកម្ពុជា។ ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡាករអេឡិចត្រូនិចទាំងអស់ដើម្បីចុះឈ្មោះ ចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីព ចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង«SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈ ប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។ ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមាន សមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះ សម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដោយត្រូវបញ្ចាប់ការបំពេញទម្រង់ ចូលរូមតាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍ ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះ ជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70 សេនក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។ ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះ ក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់ សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួត ជាលក្ខណៈអាជីព Pro Tournament ដែលពួកគេ នឹងប្រកួតប្រជែង ជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ សរុបចំនួន ២៦.៥០០ ដុល្លារអាមេរិក។ រង្វាន់ទឹកប្រាក់សរុប ក្នុងការប្រកួត Smart...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CGTN បានចុះផ្សាយថា ក្រុមហ៊ុនវិនិយោគ របស់ប្រទេសចិន កំពុងមានប្រៀប ក្នុងការប្រជែងដណ្តើមយក កំពង់ផែយុទ្ធសាស្ត្រ ស៊ីណេស Sines របស់ប្រទេសព័រទុយហ្កាល់ ពីមាត់អាមេរិក នៅពេលខាងមុខ តាមរយៈការបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លានដុល្លារ អាមេរិកពីក្រុមហ៊ុនចិន ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិន មិនត្រឹមតែដណ្តើមយកទីផ្សារ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា នៅទូទំាងពិភពលោក មានអ្នកស្លាប់លើសពី១លាននាក់ ដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើងដំបូង នៅក្នុងប្រទេសចិន គិតទៅជាងមួយឆ្នាំកន្លងមកនេះ ។ ការឆ្លងជំងឺបានបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ធ្វើឲ្យបាត់បង់អាយុជីវិត ក្នុងនោះអ្នកនៅប្រទេសឥណ្ឌា និងតំបន់ព្រៃភ្នំរបស់ប្រទេសប្រេស៊ីល រហូតដល់ទីក្រុងញ៉ូវយ៉ក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០.៧៣៤នាក់ គិតត្រឹមថ្ងៃអាទិត្យ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត ចំនួន៧៤៣នាក់ ត្រូវបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអាទិត្យ ។ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩...