រីយ៉ូឌឺចាណេរ៉ូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ចំនួនអ្នកស្លាប់នៅ ក្នុងប្រទេសប្រេស៊ីល បានកើនឡើងលើសពី១៣៧.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន៣៧៧នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនសរុបអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៣៧.២៧២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា...
ភ្នំពេញ ៖ ក្រោយក្រុមហ៊ុនទីភ្នាក់ងារ ទេសចរណ៍ របស់អូស្ត្រាលី ដែលមានឈ្មោះ «Wendy Wu Tours» បាន យករូបប្រាសាទអង្គរវត្ត របស់កម្ពុជា ដាក់ តែបែរជា សរសេរអក្សរវៀតណាម នៅពីលើទៅវិញនោះ ចំណុចនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ ជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំង។...
ឮភ្នំពេញ ៖ ស្ត្រីចិត្តសឿងម្នាក់ ពេលតាមទាន់ប្តី នាំស្រីមកដេកដល់លើផ្ទះ ក៏បានយកកាំបិត ចាក់ជាច្រើនកាំបិត បណ្តាលអោយស្លាប់ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះហួ តុំលីដា អាយុជាង ៣០ឆ្នាំ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែជំរុញឲ្យប្រជាពលរដ្ឋបង្កើន ទិន្នផលស្រូវអង្ករ បន្ទាប់ពីមានគ្រោះធម្មជាតិ ខ្យល់ព្យុះទីហ្វុង គ្រោះទឹកជំនន់ ការធ្លាក់ចុះផ្នែកជំនួញ ដោយសារតែការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ ទីភ្នាក់ងារសារព័ត៌មានបក្ស ពលករកូរ៉េរបស់កូរ៉េខាងជើង ឈ្មោះ Rodong Sinmun បាននិយាយនៅថ្ងៃចន្ទម្សិលមិញនេះថា ការច្រូតកាត់ប្រមូលផល ត្រូវតែបន្តធ្វើយ៉ាងស្វាហាប់ និងត្រូវតែឲ្យកើតមាន...
កំពង់ចាម ៖ ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ ករណីក្នុងឆមាសទី១ឆ្នាំ ២០២០នេះ ពោល គឺមានការកើនឡើង ជាងឆមាស នៃឆ្នាំកន្លងទៅ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រលឿង នៅមិនឆ្ងាយពីឧបទ្វីបកូរ៉េ ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធ ស្របពេលដែលយោធាសហរដ្ឋអាមេរិក បញ្ជូនយន្តហោះចារកម្ម មកជិតទឹកដីចិន។ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Lianyungang បាននិយាយថា សមយុទ្ធកងទ័ពចិន នឹងធ្វើការហ្វឹកហាត់យ៉ាងសំខាន់ នៅក្នុងសប្ដាហ៍នេះ និងបានហាមឃាត់ មិនឲ្យនាវាដទៃផ្សេងទៀត ចូលទៅក្នុងតំបន់ដែនសមុទ្រ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល របស់តៃវ៉ាន់...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា រដ្ឋអាជ្ញាស្រុក Manhattan បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទថា គាត់អាចនឹងត្រូវធ្វើការស៊ើបអង្កេត ក្នុងរឿងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមុខជំនូញរបស់គាត់ ដែលមិនបានបង់ពន្ធ ខណៈដែលរូបគាត់ ស្វែងរកការបញ្ចុះបញ្ចូលតុលាការសហព័ន្ធ ដើម្បីអនុញ្ញតឲ្យរូបគាត់ បានបង់ពន្ធចូលរដ្ឋវិញ...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានទទូចដល់សហរដ្ឋអាមេរិក ឱ្យវិលត្រឡប់ទៅសហគមន៍ពិភពលោកវិញ ហើយបំពេញភារកិច្ចរបស់ខ្លួន និងគោរពច្បាប់អន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ក្នុងសន្និសិតកាសែត ប្រចាំសប្តាហ៍របស់លោក Khatibzadeh បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “ពិភពលោកមិនបានឈាន ដល់អ្វីទាំងអស់ក្រៅពីអសន្តិសុខ សង្រ្គាម និងអស្ថិរភាព ជាមួយនឹងសកម្មភាព...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឲ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោក។ ក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តី ព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០...