ភ្នំពេញ ៖ លោក ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយដ្ឋានបុគ្គលិក បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកតួនាទី ឬបុណ្យស័ក្ដិ ទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ឡើយ ហើយក៏មិនត្រូវយកសិទ្ធិអំណាច ទៅគាប់សង្កត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ខ្លួនឯងនោះទេ។ នេះយោងតាម ការចេញផ្សាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ...
ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានស្នើអាជ្ញាធរ ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិ ក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមរយៈថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ ជាពិសេស ត្រូវខិត ខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋឲ្យទទួលបានការសិក្សារៀនសូត្រ។...
កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២០ថា លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសអំពីកិច្ចព្រមព្រៀងគ្នាមួយ ដែលមានតម្រូវការវ៉ាក់សាំង ទប់ស្កាត់វីរុសកូរ៉ូណា រហូតដល់ជាង ៨៤លានកម្រិត ។ លោក Morrison បានថ្លែងថា លោករដ្ឋមន្ត្រីក្រសូងសុខាភិបាល Greg Hunt និងលោក Karen...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានបន្តការសន្យារបស់លោក ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង ពាណិជ្ជកម្មរបស់ប្រទេស របស់លោក មានភាពយុត្តិធម៌ ដល់ប្រទេសរបស់លោក ដោយទទូចមិនត្រឹមតែសត្រូវ របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែមិត្តភក្តិរបស់ពួកគេ ក៏កំពុងច្របាច់កសហរដ្ឋអាមេរិក ផងដែរ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមានថា“ យើងនឹងអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មដោយយុត្តិធម៌”...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នា ពង្រឹង ការអភិវឌ្ឍខ្សែច្រវ៉ាក់ តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដំឡូងមី ដើម្បីចូលរួមចំណែក ធ្វើឲ្យផលិតផលនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព។ ក្នុងពិធីសំណេះសំណាល ជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប ត្រូវតែជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាព មកកម្សាន្ដ ដែលអាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ច ផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកល លើការអភិរក្ស...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ទាហានជើងទឹកបាននិយាយថា អគ្គីភ័យមួយបានកើតឡើង នៅលើនាវាដឹកប្រេងមួយគ្រឿង ដែលមានឈ្មោះថា MT New Diamond កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ បានស្ថិតនៅចម្ងាយប្រមាណ ៤០ម៉ាយ ពីតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសស្រីល័ង្កា ។ នាវាដឹកប្រេងនោះបាន ផ្ទុកប្រេងប្រមាណ ២៧០.០០០តោន ដែលជាប្រេងឆៅ...
ភ្នំពេញ៖ លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើក៏ដូចជាណែនាំដល់ក្រុមនិស្សិត ដែលត្រៀមចេញដំណើរទៅ សិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកមកជួយអភិវឌ្ឍន៍ជាតិ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមនិស្សិត ដែលត្រៀមចេញដំណើរ ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោកអិត...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការឧបត្ថម្ភលើកទីបី ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១.០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១.០០០...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ទិន្នន័យចុងក្រោយបង្ហាញ ដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា តែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ គឺខ្ពស់បំផុត ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ដល់ទៅ៩០.៨០២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌា ទន្ទឹមនឹងដែរ ចំនួនអ្នកស្លាប់ បានកើនឡើងបន្ថែមទៀត ចំនួន១.០១៦នាក់ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៤.២០៤.៦១៣នាក់ និងមានអ្នកស្លាប់...