ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រកាសថា នឹងចំណាយថវិកាប្រមាណជាង១,២ពាន់លានដុល្លារ សម្រាប់កិច្ចព្រមព្រៀង លើការផលិតវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩

កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២០ថា លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសអំពីកិច្ចព្រមព្រៀងគ្នាមួយ ដែលមានតម្រូវការវ៉ាក់សាំង ទប់ស្កាត់វីរុសកូរ៉ូណា រហូតដល់ជាង ៨៤លានកម្រិត ។

លោក Morrison បានថ្លែងថា លោករដ្ឋមន្ត្រីក្រសូងសុខាភិបាល Greg Hunt និងលោក Karen Andrews រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃចន្ទ បានប្រកាសថា កិច្ចព្រមព្រៀងលើវ៉ាក់សាំង ដែលបានធ្វើឡើង ជាមួយសាកលវិទ្យាល័យ University of Queensland និងក្រុមហ៊ុនជីវសាស្ត្រអូស្ត្រាលី ឈ្មោះ CSL ក៏ដូចជាសាកលវិទ្យាល័យ University of Oxford និងក្រុមហ៊ុនផលិត ឳសថខ្នាតយក្ស AstraZeneca ។

ផ្ទាំងពាណិជ្ជកម្ម

ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ដែលត្រូវបានដាក់បញ្ចូលគ្នា ដែលមានទឹកប្រាក់ រហូតដល់១,៧ពាន់លានដុល្លារអូស្ត្រាលី ដែលស្មើនឹងប្រមាណជាង១,២ពាន់លានដុល្លារអាមេរិក ហើយប្រទេសអូស្ត្រាលី នឹងទទួលបានវ៉ាក់សាំងដំបូង ដែលបានផលិតឡើង ដោយក្រុមសាកលវិទ្យាល័យទាំងនោះ បើសិនជាការពិសោធន៍ ទទួលបានជោគជ័យទាំងស្រុងនោះ ។

លោក Morrison បានថ្លែងនៅក្នុងសេចក្តី ប្រកាសមួយកាលពីថ្ងៃចន្ទថា “ពលរដ្ឋអូស្ត្រាលី នឹងទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃសម្រាប់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២១ បើសិនជាការវិនិច្ឆ័យ ទទួលបានជោគជ័យទំាងស្រុងនោះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top