ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ បានចេញសេចក្ដីណែនាំស្ដីពី ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្ដរាយ ។ សូមរំលឹកថា នាពេលថ្មីៗនេះ កម្ពុជាស្ថិតនៅក្នុងតំបន់សម្ពាធទាប បាននិងកំពុងបន្ដទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអាចនឹងវិវត្តប្រែប្រួលជាបន្ដបន្ទាប់ថែមទៀត។ ការប្រែប្រួលអាកាសធាតុនេះ បានបង្កឲ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃស្ទើរគ្រប់ទីកន្លែងក្នុងកម្រិតពីមធ្យមទៅច្រើន និងធ្វើឲ្យបណ្ដាល ខេត្តមួយចំនួន បន្ដទទួលរងនូវ...
ភ្នំពេញ : នៅក្នុងកិច្ចប្រជុំស្តីពីគ្រោះមហន្តរាយ នៅថ្ងៃទី ១២ ខែតុលានេះលោក នុត ពុធដារ៉ា អភិបាលបាលរងខេត្តកណ្ដាល បានត្រៀមជាស្រេច ដើម្បីឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសហការជាមួយដៃគូអភិវឌ្ឍន៍និងសប្បុរសធម៌ ឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយ ជាយថាហេតុ ក្នុងភូមិសាស្រ្តខេត្តកណ្តាលទាំងមូល។ លោកអភិបាលរងបានបន្តថា យើងត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា អាជ្ញាធរយោធាកំពុងវិភាគលម្អិត អំពីមីស៊ីលផ្លោង អន្តរទ្វីបថ្មីបំផុត របស់កូរ៉េខាងជើង ដែលបានដាក់បង្ហាញ នៅក្នុងការដើរព្យុហយាត្រាដ៏ធំមួយ កាលពីចុងសប្តាហ៍រួមទាំងក្បាល គ្រាប់ជាច្រើន ដែលវាអាចផ្ទុកបាន។ ក្នុងអំឡុងពេលព្យុហយាត្រាថ្ងៃទី១០ ខែតុលាដើម្បីរំលឹកខួបលើកទី៧៥ នៃគណបក្សពលករកំពុងកាន់អំណាច ប្រទេសកុម្មុយនិស្ត បានបង្ហាញមីស៊ីល ICBM ថ្មីរួមជាមួយមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹកថ្មី និងប្រព័ន្ធអាវុធទំនើប ៗ ដទៃទៀត។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមការងារបច្ចេកទេស ខិតខំប្រឹងប្រែងពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ ឲ្យបានឆាប់ដើម្បី ដាក់ជូនគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សាបន្តទៀត។ សូជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពី កំពង់ផែ មានគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសណ្ដាប់ធ្នាប់សម្រាប់ការអភិវឌ្ឍកំពង់ផែ...
បរទេស ៖ កាលពីចុងសប្តាហ៍កន្លង ទៅរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការងារ ចារកម្ម នៃប្រទេសអ៊ីស្រាអែល បាននិយាយ ថាអ៊ីស្រាអែល នឹងធ្វើការប្រឆាំងរាល់ការ លក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក ទៅឲ្យប្រទេសកាតា ។ រដ្ឋមន្រ្តីលោក Eli Cohen បានធ្វើអត្ថាធិប្បាយឆ្លើយតប នឹងរបាយការណ៍ ថាកាតាដែលអ៊ីរ៉ង់ មានបញ្ហាជាមួយអ៊ីស្រាអែល បានដាក់សំណើជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោនដើម្បីទិញ...
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ៧១គ្រួសារ ត្រូវជន់លិចដោរសារការបាក់ទំនប់ទឹក ភ្នំអាកោន ដោយសារជំនន់ទឹកភ្លៀង កាលពីនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋដែលមានលំនៅផ្នែកខាងក្រោមទំនប់។ ហេតុការណ៍នេះ បានបណ្តាលឲ្យរលំផ្ទះទាំងស្រុង២ខ្នង លិច៩ខ្នង បាត់ម៉ូតូចំនួនពីរ គោយន្តពីរ សត្វគោមួយក្បាល និងប៉ះពាល់ផ្ទះសម្បែងចំនួន៧១គ្រួសារ ។...
បរទេស ៖ នៅថ្ងៃចន្ទនេះលោក Alex Cruz បានប្រកាសលាលែងចេញ ពីតំណែង ជាប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនអាកាសចរ British Airways ហើយក្រោយពេល ដែលក្រុមហ៊ុនមេ IAG International Airlines Group) បានប្រកាសថា នឹងចាប់ផ្តើមការងារប្រយុទ្ធប្រឆាំង ទៅនឹងវិបត្តិដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រហោះហើរ។ ក្នុងនោះផងដែរលោក...
បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសថាមន្ត្រីការទូតប៊ុលហ្គារីពីររូប ជាបុគ្គលមិនគួររាប់រក និងបានពិពណ៌នា ចំពោះការបណ្ដេញនេះថា ជាការឆ្លើយតបចំពោះការបណ្ដេញមន្ត្រី ការទូតរុស្ស៊ីពីររូប កាលពីខែមុន ដោយពីបទសង្ស័យធ្វើចារកម្ម ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចនគរបាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ តុលានេះ បានឲ្យដឹងថា អ្នកទោសជាប់នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ ជាង១៦០០នាក់ ត្រូវបានជម្លៀស ដោយខ្លះចេញទៅកាន់ ពន្ធនាគារខេត្តសៀមរាប ដោយសារទឹកលិចខ្លាំង ។
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ក្រុមការងារបច្ចេកទេស របស់ក្រសួង ព្រឹកថ្ងៃអង្គារ ១១រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០...