នៅក្នុងយុគសម័យ ឌីជីថលនេះ បញ្ហាលំបាកៗ ដែលលោកអ្នក ធ្លាប់ជួបប្រទះ ត្រូវបានគេបំបែក និងដោះស្រាយ ឲ្យមានសភាពងាយស្រួល ជាមុនច្រើន តួរយ៉ាង គ្រាន់តែអ្នកចង់ ទិញទំនិញអ្វីមួយ អ្នកត្រូវចំណាយពេលវេលា ដើម្បីទៅកាន់ផ្សារ ដែលមានទំនិញ អ្នកត្រូវការ ម៉្យាងអ្នកត្រូវជួប នូវផលវិបាក ដូចជា ការធ្វើដំណើរ ដែលមានតែការ កកស្ទះចរាចរណ៍ ការតម្រង់ជួរ ឬរងចាំបន្ទាប់ពី អតិថិជនផ្សេងៗ ការយួរទំនិញ សំពេញសំពោង ជាពិសេសការដឹកជញ្ជូន ទំនិញទាំងនោះ អោយមានសុវត្ថិភាព ការពារបែកបាក់ មុននឹងមកដល់លំនៅឋានវិញ នៅមានពេលខ្លះ ត្រូវតថ្លៃយ៉ាងយូរទៀតផង ទម្រាំបានទំនិញមួយៗ មកដល់ផ្ទះ ។ ដោយហេតុ មើលឃើញ នូវបញ្ហាខាងលើនេះ ទើបជម្រុញ ឲ្យកូនខ្មែរមួយក្រុម បានខិតខំ កែខៃ ដោយរួមបញ្ចូល នូវ បច្ចេកវិទ្យាបែប យុគសម័យថ្មីនេះ បង្រួមឲ្យផ្សារលក់ទំនិញមួយ ធ្វើឲ្យការទិញលក់ ផលិតផល រាប់ពាន់មុខ ស្ថិតមកលើបាត់ដៃ របស់អស់លោកអ្នក នោះគឺ 247 Store Cambodia ។ 247 Store Cambodia គឺជាការរួមបញ្ជូល នូវរាល់មុខទំនិញរាប់ពាន់មុខ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ក្នុងផ្សារលក់រាយ ដែលអាចទិញ និងលក់តាមប្រព័ន្ធអនឡាន និងធានាបាន នូវទំនុកចិត្តខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ត ដោយដំណើរការ24ម៉ោង 7ថ្ងៃ ក្នុងមួយសប្តាហ៍ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន អាចបញ្ជាទិញ បានគ្រប់ពេលវេលា ។ សម្រាប់ការបញ្ជាទិញ ទំនិញពីផ្សារ 247 Store Cambodia អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមរយៈ គេហទំព័រ(www.247storecambodia.com) បណ្តាញសង្គមហ្វេសបុក (247storecambodia) និងតាមរយៈទូរស័ព្ទ (085 / 086 994 599)។ សូមរំលឹកថា 247 Store Cambbodia ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្គួចផ្តើម ដោយកូនខ្មែរសុទ្ធសាទ ពីក្រុមហ៊ុន Ten Synergy Investment ក្នុងការនាំយក នូវរបបគំហើញថ្មី ក្នុងយុគសម័យ ឧស្សាហកម្ម 4.0 ជាមួយការរីកលូតលាស់ យ៉ាងឆាប់រហ័ស លើប្រពន្ធឌីជីថល៕
បរទេស៖ នៅថ្ងៃសុក្រនេះអ្នកការទូតចិន ជាន់ខ្ពស់ម្នាក់បានធ្វើការ ប្រកាសព្រមានប្រទេសកាណាដា ក្នុងន័យប្រឆាំងនឹងការសម្រេចចិត្ត ផ្តល់សិទ្ធិជ្រកកោនដល់ក្រុមអ្នកតវ៉ា លទ្ធិប្រជាធិបតេយ្យនៅហុងកុង។ សេចក្តីថ្លែងការណ៍ដែល ត្រូវបានធ្វើឡើងដោយ លោក Cong Peiwu ប្រេសិតពិសេសរបស់ ក្រុងប៉េកាំងប្រចាំនៅទីក្រុងអូតាវ៉ា ក៏បានជំរុញឱ្យមានការស្តីបន្ទោស ពីសំណាក់រដ្ឋមន្រ្តីការបរទេសកាណាដាផងដែរ ហើយដែលវាបាននឹងកំពុងធ្វើឱ្យ មានភាពតានតឹងកាន់តែខ្លាំង ឡើងរវាងប្រទេសទាំងពីរ។ គួរឲ្យដឹងដែរថាលោក Cong បានធ្វើការឆ្លើយតបបែបនេះ...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសចិនធ្វើសេចក្តីប្រកាស ប្តេជ្ញាចិត្តមួយក្នុងការ អនុវត្តវិធានការណ៍ផ្ទាល់ខ្លួន ជាការឆ្លើយតបទៅនឹង សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ ក្រុមមន្ត្រីរបស់ហុងកុង និងមន្ត្រីចិនដីគោកថា បានធ្វើឱ្យប៉ះពាល់ដល់ស្វ័យភាព របស់ទីក្រុងជាមួយនឹងការអនុម័តច្បាប់ សន្តិសុខជាតិដ៏ចម្រូងចម្រាសមួយ កាលពីរដូវក្តៅកន្លងមក។ ការប្រកាសនេះធ្វើឡើងនៅក្រោយ ពេលដែលក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធបានប្រកាសឈ្មោះ មន្រ្តីហុងកុងនិងចិនដីគោកចំនួន ១០ នាក់រួមទាំងនាយកប្រតិបត្តិ Carrie Lam Cheng...
ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។ ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់ បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕
វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden បានសើចចំអកដាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយលើកហេតុផលថា លោកបានធ្វើឱ្យសហរដ្ឋអាមេរិក មិនសូវមានសន្តិសុខ និងឯកោជាងគេនៅលើពិភពលោក។ អតីតអនុប្រធានាធិបតីអាមេរិករូបនេះ ក៏បានអះអាងផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឱ្យសហរដ្ឋអាមេរិកអស់ សំណើចនៅលើឆាកពិភពលោក។ លោក Biden បានលើកឡើងថា“ យើងរកឃើញខ្លួនយើងនៅក្នុងជំហរមួយ ដែលយើងនៅឯកោជាងគេនៅលើពិភពលោក...
បរទេស ៖ ប្រទេសបារាំងនិងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ប្រទេសតួកគី ពីបទបន្តបង្កហេតុដល់សហភាពអឺរ៉ុប ដោយទង្វើរបស់ខ្លួននៅសមុទ្រ មេឌីទែរ៉ានេភាគខាងកើត និងបានទុកពេលឲ្យ តួកគីមួយសប្ដាហ៍ ក្នុងការបញ្ជាក់អំពីគោលជំហររបស់ខ្លួន ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយប្រាប់សន្និសីទកាសែតមួយ រួមជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងប៉ូឡូញដូច្នេះថា “វាច្បាស់ណាស់ចំពោះយើង ដែលថា...
កំពង់ចាម ៖ ខណៈមានភ្លៀងធ្លាក់ជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ក្នុងឃុំខ្នុរដំបង ឃុំត្រពាំងគ និងឃុំសំពងជ័យ ស្រុកជើងព្រៃ...
MEXICO CITY៖ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ របស់ប្រទេសម៉ិកស៊ិក លោក Salvador Cienfuegos Zepeda ត្រូវបានឃុំខ្លួននៅអាកាស យានដ្ឋាននៃទីក្រុង Los Angeles សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ DEA បានបញ្ជាក់នៅពេលក្រោយថា...
បរទេស៖ គណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ បានអនុម័តជាផ្លូវការនូវក្រឹត្យ ដាក់ប្រទេសក្នុងស្ថានភាព អាសន្ននៅក្នុងទីក្រុងបាងកក នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវបានអំពាវនាវ ដោយនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ បានកោះប្រជុំ គណៈរដ្ឋមន្រ្តីនៅម៉ោង ១០ ព្រឹកថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីក្រឹត្យបន្ទាន់...
បន្ទាយមានជ័យ: បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំកាលពី កាលពីយប់ថ្ងៃសុក្រនេះ បានបង្កឲ្យស្រុកក្រុងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានទឹកជន់លិច ក្នុងនោះលំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាលនានា ផ្លូវលំ បេតុង ផ្លូវជាតិក៏ត្រូវទឹកជន់លិច និងបានបិទចរាចរណ៍បណ្តោះអាសន្នផងដែរ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង...