ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ ពិធីក្រុងពាលី មុនចាប់ដំណើរការ ការសាងសង់ ស្ពានពីរខ្សែ ឆ្លងកាត់ ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍកោះនរា និងទៅកាន់ផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែល សម្តេចតេជោ ហ៊ុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីប្រទេសប៉ូឡូញលោក Andrzej Duda ត្រូវបានគេដឹងថាបានតេស្តរកឃើញវីជ្ជមានកូវីដ១៩។ ការប្រកាសដែលត្រូវបានធ្វើឡើងជាផ្លូវការ ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតីគឺលោក Blazej Spychalski កាលពីព្រឹកថ្ងៃសៅរ៍ដដែលនេះនៅលើបណ្តាញសង្គម។ លោក Spychalski បានបញ្ជាក់ដែរថាទោះបីជា យ៉ាងណាមកដល់ពេលនេះលោកប្រធានាធិបតីមានសុខភាពល្អជាធម្មតាហើយ ការទំនាក់ទំនងរវាងក្រុមគ្រូពេទ្យក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះជនជា តិប៉ូឡូញមានអ្នកឆ្លងកូវីដ១៩ សរុប២៤១ ៩៤៦នាក់មកហើយដោយក្នុងនោះ ក៏មានអ្នកបាត់បង់ជីវិតដល់ទៅ៤ ៣៥១នាក់ផងដែរ៕...
បរទេស៖ នៅថ្ងៃនេះមេដឹកនាំចិនជាច្រើននាក់ បានបង្ហាញក្តីសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយជម្លោះជុំវិញពាណិជ្ជកម្ម បច្ចេកវិទ្យានិងសន្តិសុខប្រសិនបើលោក Joe Biden ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។ ប្រភពសរារព័ត៌មានបរទេសបានបញ្ជាក់ថា ទាំងសមាជិកសភាគណបក្សសាធារណរដ្ឋនិងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងអ្នកចូលរួមបោះឆ្នោតរបស់ពួកគេហាក់ដូចជាមិនចុះសម្រុងនឹងប្រកាន់យកវិធីសាស្រ្ត ឆ្ពោះទៅរកប្រទេសចិនដែលអាចធ្វើឱ្យមានជម្លោះកាន់តែច្រើនទៅមុខ ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតនៅឡើយ។ គួរឲ្យដឹងដែរថាទំនាក់ទំនងចិន អាមេរិកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះដោយសារជម្លោះជាច្រើន ទាក់ទងនឹងជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩ផងបញ្ហាបច្ចេកវិទ្យាពាណិជ្ជកម្មសន្តិសុខ និងការធ្វើចារកម្មជាដើមផង៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា ក្រុមហ៊ុនបានឲ្យដឹងថា លោក លី គុនហឺ (Lee Kun-hee) ប្រធានក្រុមហ៊ុន Samsung Electronics ដែលជាអ្នកប្រែក្លាយក្រុមហ៊ុនរបស់កូរ៉េខាងត្បូងចូលក្នុងលំដាប់បច្ចេកវិទ្យាយក្សនៅលើពិភពលោក បានទទួលមរណភាពនៅអាយុ៧៨ឆ្នាំ នៅថ្ងៃអាទិត្យនេះ ។ ស្ថិតក្រោមការដឹកនាំរបស់លោក...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ បានបង្ហាញមោទនភាពថា សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រមុខរដ្ឋស្តីទី កែសម្រួលព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ផ្ទៃដីទំហំ៣៧៦ហិក តាពីក្រុងតាខ្មៅខេត្តកណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ខណ្ឌដង្កោវិញ។ យោងតាមលិខិតសម្តេចតេជោដាក់ជូនសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា «ខ្ញុំសូមគោរពជម្រាបជូនសម្តេចតប្រមុខរដ្ឋស្តីទី មេត្តាជម្រាបថារដ្ឋបាលរាជធានី ភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលបានធ្វើលិខិតមកក្រសួង មហាផ្ទៃដើម្បីសុំកែសម្រួលព្រំប្រទលរដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសស៊ូដង់គឺនឹងត្រៀមខ្លួនដើម្បីដំណើរការជាធម្មតា ឡើងវិញនូវទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ដែលវាបានក្លាយទៅជាព័ត៌មានចុងក្រោយបង្អស់ នៃក្រុមប្រទេសនៅអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែល។ នៅក្នុងពេលជាមួយគ្នានេះអាមេរិក ដោយមានលោក Donald Trump ជាអ្នកប្រកាសផងដែរថាស៊ូដង់ គឺត្រូវបានដកឈ្មោះចេញពីបញ្ជីស្បែកខ្មៅ របស់អាមេរិកជាប្រទេសដែលឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើក្រុមភេវរកម្មអន្តរជាតិ ហើយដោយមានទាំងការដកបម្រាមសេដ្ឋកិច្ច និងវិនិយោគចេញផងដែរ។ នៅក្នុងសេចក្តីប្រកាសរបស់លោក Donald Trump នោះផងដែរលោកក៏បានបញ្ជាក់ដែរថាលើសពីនេះ...
បរទេសៈ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅសប្តាហ៍នេះមានប្រសាសន៍ថាប្រទេសរបស់លោក នឹងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩រហូតដល់ពាក់កណ្តាលឆ្នាំក្រោយខណៈពេល ដែលបច្ចុប្បន្នករណីឆ្លងកើតមានដល់ទៅជាងមួយលាននាក់ទៅហើយ។ កាលពីថ្ងៃសុក្រប្រទេសបារាំង បានកត់ត្រានូវករណីថ្មីប្រមាណជាង ៤០ ០០០ ករណីនិង ២៩៨ នាក់បានស្លាប់។ ប្រទេសផ្សេងទៀតរួមមានប្រទេសរុស្ស៊ី ប៉ូឡូញអ៊ីតាលីនិងស្វីសក៏មានចំនួនខ្ពស់ថ្មីផងដែរ។ មកដល់ពេលនេះអង្គការសុខភាពពិភពលោកWHO បាននិយាយថាការកើនឡើងនូវករណីឆ្លងក្នុងតំបន់អ៊ឺរ៉ុប គឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះគេបានដឹងថា ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០...
ញូវយ៉ក៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័តដោយអង្គការអន្ដរជាតិមួយនេះ នៅពេលនេះគឺនៅសល់មួយជំហានទៀតពីការចូលជាធរមាន ខណៈប្រទេស និងតំបន់ចំនួន ៤៩ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះជាមួយនឹងកម្រិតតម្រូវការចំនួន ៥០ ។ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ នឹងចូលជាធរមានរយៈពេល ៩០ ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយប្រទេស និងតំបន់យ៉ាងតិច ៥០ ។ ទោះបីជាកតិកាសញ្ញានេះនឹងមិនអាចតម្រូវឱ្យ រដ្ឋអំណាចនុយក្លេអ៊ែរស្របច្បាប់ ដើម្បីកម្ចាត់ឃ្លាំងអាវុធរបស់ខ្លួនក៏ដោយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅប្រទេសឥណ្ឌា នៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងចំណងមិត្តភាពយុទ្ធសាស្ត្រជាមួយមហាយក្សអាស៊ី ដែលកំពុងតែជាប់គាំងក្នុងជម្លោះព្រំដែនជាមួយចិន ហើយនេះគឺជាកិច្ចប្រឹងប្រែងដ៏ថ្មីបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជំរុញសម្ពន្ធមិត្តប្រឆាំងទីក្រុងប៉េកាំង។ ជាផ្នែកនៃការបង្កើនការទប់ទល់ ចំពោះកំណើនអំណាចសេដ្ឋកិច្ចនិងយោធាចិននៅក្នុងតំបន់នោះ លោក Mike Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កានិងម៉ាលឌីវ ដែលប្រទេសនៅមហាសមុទ្រឥណ្ឌាទាំងពីរនេះ កំពុងតែតស៊ូជាមួយការជាប់បំណុលចិនធ្ងន់ធ្ងរ នាំយកមកទំនុកបម្រុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ យោងតាមសេចក្តីរាយការណ៍មួយពីកាសែត...