បរទេស៖ លោក Derek Chauvin អតីតមន្រ្តីប៉ូលិសនៅទីក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់លោក George Floyd ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានដោះលែងវិញ បន្ទាប់ពីបានបង់ប្រាក់ធានា ចំនួន ១ លានដុល្លារ។ មរណភាពរបស់ Floyd បានបង្កឱ្យមានកុបកម្មជាច្រើនខែ នៅមីនីសូតា និងនៅទូទាំងសហរដ្ឋអាមេរិក។...
បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ ត្រូវតែចាំបាច់បង្កើនកញ្ចប់ថវិការ ការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ នឹងការគម្រាមកំហែងយោធាណាមួយ ពីប្រទេសចិន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា...
បរទេស៖ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងអំឡុងពេលព្យុហយាត្រាយោធា ដែលរំពឹងថា នឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងក្រសួងបង្រួបបង្រួម បាននិយាយនៅក្នុងរបាយការណ៍មួយ...
បរទេស៖ ខេត្ត Quang Nam, ខេត្ត Quang Tri, Hue, និង ខេត្ត Da Nang បានរងគ្រោះ ដោយសារទឹកជំនន់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ហើយតំបន់លំនៅដ្ឋានជាច្រើន ត្រូវបានកាត់ផ្តាច់។ តំបន់កណ្តាលទាំងមូល បានរងការបំផ្លាញដោយព្យុះភ្លៀង ចាប់តាំងពីថ្ងៃអង្គារ ជាមួយនឹងអាកាសធាតុត្រជាក់។ យោងតាមសារព័ត៌មាន...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ The New York Times បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលានេះ ថា ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងដើរសាបព្រួស វីរុសCovid-19 នៅទូទាំងប្រទេសនេះ នៅពេលខាងមុខ ក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោត ។...
មូស្គូ៖ សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសរុស្ស៊ី បានធ្វើការជម្លៀសមនុស្សជាង ២៣០០ នាក់ចេញពីភូមិនានា ក្នុងតំបន់ Ryazan ហើយក្នុងនោះដែរមនុស្ស ៥ នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យ មួយបានឆាបឆេះ នៅឃ្លាំងអាវុធមួយកន្លែង ។ អគ្គិសភ័យបានបណ្តាលឲ្យកើតទៅជា ផ្សែងក្រាស់ ៗ ហុយចូលទៅក្នុងអាកាស។...
បរទេស៖ ក្រសួងសុខាភិបាលថៃ បានស្នើឱ្យមានរយៈពេល កំណត់ការដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរ ដោយកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម១០ ថ្ងៃ ហើយនឹងស្នើសុំ ឱ្យមជ្ឈមណ្ឌលរដ្ឋបាល គ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ឆាប់ៗនេះ ដើម្បីកែប្រែតម្រូវការ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការ ស្រាយបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិនដែលត្រូវបានតុលាការសម្រេចផ្តន្ទាឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លាន រៀល ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេករបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ខែតុលា...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថារដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៅ Nagorno-Karabakh ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយទៀតដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែតុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu...
បរទេស៖កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមក បណ្តាប្រទេសលោកខាងលិចប្រមាណជា ៤០ ប្រទេសបាននាំគ្នាធ្វើការរិះគន់ចិនចំពោះ បញ្ហាក្រុមជនជាតិភាគតិចជាពិសេសនៅខេត្តស៊ីនជាំងនិងទីបេព្រមទាំងបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនស្តីពី សិទ្ធិមនុស្សនៅក្រុងហុងកុងនោះផងដែរ។ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត បូករួមទាំងជប៉ុនផងបានអំពាវនាវឱ្យប្រទេសចិនអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីដោយមិនមានសិទ្ធិចូលទៅកាន់តំបន់ស៊ីនជាំងសម្រាប់អ្នកសង្កេតការណ៍ ឯករាជ្យរួមទាំងប្រធានសិទ្ធិមនុស្សរបស់អាមេរិកលោកស្រី Michelle Bachelet និងបញ្ឈប់ជាបន្ទាន់ពីការឃុំខ្លួនជនជាតិអ៊ូហ្គួរនិងសមាជិកជនជាតិភាគតិចដទៃទៀត។ ប្រទេសទាំងនោះ ក៏បានជំរុញប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានអាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ស្វ័យភាពសិទ្ធិនិងសេរីភាពនៅហុងកុងនិងគោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការហុងកុង៕ ប្រែសម្រួល៖ស៊ុនលី