ព័ត៌មានអន្តរជាតិ

រុស្សីជម្លៀសពលរដ្ឋ ជាង២៣០០នាក់ចេញ ក្រោយផ្ទុះឆេះឃ្លាំង ផ្ទុកអាវុធមួយកន្លែង

មូស្គូ៖ សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា អាជ្ញាធរនៃប្រទេសរុស្ស៊ី បានធ្វើការជម្លៀសមនុស្សជាង ២៣០០ នាក់ចេញពីភូមិនានា ក្នុងតំបន់ Ryazan ហើយក្នុងនោះដែរមនុស្ស ៥ នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានអគ្គិភ័យ មួយបានឆាបឆេះ នៅឃ្លាំងអាវុធមួយកន្លែង ។

អគ្គិសភ័យបានបណ្តាលឲ្យកើតទៅជា ផ្សែងក្រាស់ ៗ ហុយចូលទៅក្នុងអាកាស។ គ្រាប់បែកនិងគ្រាប់មីនអាចត្រូវបានគេលឺសម្លេងផ្ទុះនៅកន្លែងកើតហេតុបើយោងទៅតាម វីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តី របស់ទីភ្នាក់ងារ គ្រប់គ្រងគ្រោះអាសន្ន ដែលបាននិយាយថា ឃ្លាំងផ្ទុកទំនិញនេះ មានឃ្លាំងផ្ទុកចំនួនទៅដល់ ១១០ ដែលក្នុងនោះភាគច្រើន គឺផ្ទុកទៅដោយគ្រាប់មីស៊ីល និងគ្រាប់កាំភ្លើងធំ ព្រមទាំងគ្រាប់ជាច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top