ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពី មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយ។ សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញ អ្នកជំងឺកូវីដ១៩សរុបចំនួន២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៧៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៥នាក់៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំ កងកម្លាំងចម្រុះ កំពុងអន្តរាគមន៍ចុះជួយសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ស្ទឹង ព្រែកត្នោតក្នុងភូមិសាស្ត្រ មួយចំនួននៅខណ្ឌដង្កោ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះជំនន់ទឹកស្ទឹងព្រែកត្នោត បានជន់លិចសង្កាត់ចំនួន៤ក្នុង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែតុលានេះ បានដាក់បញ្ជាឱ្យមានការបិទផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន ក្រោយទំនប់ស្ទឹងព្រែកត្នោត ត្រូវបានបាក់ ដោយជំនន់ទឹកភ្លៀង។ សូមបញ្ជាក់ផងដែរថា ការបាក់ទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ នឹងបណ្ដាលអោយ ប្រជាពលរដ្ឋរាប់រយគ្រួសារ នៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនិងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក លោកស្រីស្នងការរងនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីអន្តរាគមន៍ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច...
ភ្នំពេញ និងខេត្តកណ្តាល ៖ នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយសណ្តរ ទំនប់និងផ្នែកខាងក្រោម ស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន ខណៈកម្រិតទឹកឈាន ដល់ការប្រកាសអាសន្ ្ន។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០...
ភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីន ការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ។ បើតាមលោកលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងករណីប្រទះឃេីញវត្ថុអី្វមួយ សង្ស័យជាគ្រាប់មីន ជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន កំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហា។...
ភ្នំពេញ៖ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ជូនរដ្ឋបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា អំពីការបើកទ្វារអាងស្តុកទឹកវារីអគ្គីសនី ដែលហូរចាក់មកខេត្តស្ទឹងត្រែង តាមទន្លេសេកុង។ តាមរយៈលិខិតនេះ រដ្ឋបាលខេត្តអត្តពឺ បានឱ្យដឹងថា បច្ចុប្បន្នភូមិភាគកណ្ដាល និងភូមិភាគខាងត្បូង នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ជាពិសេសខេត្តអត្តពឺ បានរងគ្រោះ ពីព្យុះលីនហ្វា...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះបានជំរុញកូរ៉េខាងជើង ឲ្យប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង ដែលរារាំងការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពិធីព្យុហយាត្រាយោធា។ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រារព្ធធ្វើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាអាវុធនិងសុន្ទរកថាធ្វើឡើងដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នៅក្នុងសេចក្តីថ្លែងការណ៍ វិមានខៀវកូរ៉េខាងត្បូងបាននិយាយយ៉ាងដូច្នេះថា “យើងបានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងផ្សេងៗ ដែលធ្វើឡើងរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើង ដើម្បីទប់ស្កាត់ជម្លោះអាវុធនិងសង្គ្រាម”។ គួរបញ្ជាក់ថា ពិធីព្យុហយាត្រានិងសុន្ទរកថានោះ...
បរទេស៖ អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nattaphon Narkphanit បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សតិចជាង ១ ម៉ឺននាក់ ត្រូវបានរំពឹងថានឹងចូលរួមបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងបាងកកនៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់របាយការណ៍ ស៊ើបការណ៍ចុងក្រោយ លោកឧត្តមសេនីយ៍ Nattaphon...