ព័ត៌មានជាតិ

ប្រធាន CMAC អំពាវនាវពលរដ្ឋប្រយ័ត្នគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមអំឡុងពេល ជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីន ការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ។

បើតាមលោកលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងករណីប្រទះឃេីញវត្ថុអី្វមួយ សង្ស័យជាគ្រាប់មីន ជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន កំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហា។

ជាមួយគ្នានេះលោក ហេង រតនា ក៏បានរូបភាពគ្រាប់មីន នៅទិសខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top