ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ខ្លួនបានកើនលើស ៧លាននាក់ហើយ ដែលក្លាយជាប្រទេសទី២ ហើយដែលឈានដល់ដំណាក់កាល សំខាន់បន្ទាប់ពីសហរដ្ឋអាមេរិក។ យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឲ្យដឹងថា ប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់លេខ២ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានករណីឆ្លងចំនួន ៧,០៥៣,៨០៦ ករណីដែលមានអ្នកស្លាប់សរុប ១០៨,៣៣៤ នាក់ បន្ទាប់ពីការកត់ត្រា ៧៤,៣៨៣ ករណីថ្មីក្នុងរយៈពេល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានរៀបចំព្រឹត្តិការណ៍ សាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីលោក ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ កាលពីជាងមួយសប្តាហ៍មុន ដែលបង្ហាញ ពីការជាសះស្បើយរបស់លោក ដោយមិនមានពេលវេលានៅសល់ រហូតដល់ការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកានោះទេ។ ប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋវ័យ ៧៤ ឆ្នាំ ដែលឈរនិយាយលើយ៉រនៅសេតវិមាន ជាមួយនឹងការពាក់ម៉ាស់ ហើយលោកបានដោះចេញភ្លាមៗ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះជំនន់ទឹកភ្លៀង ខណៈព្យុះទី១៦ ឈ្មោះណាងកា និងទី១៧ សូដែល ឈ្មោះកំពុងជះឥទ្ធិពល មកលើតំបន់អាស៊ី ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា បានឱ្យដឹងថា ដោយសាឥទ្ធិពលនៃព្យុះមួយចំនួន ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀង កំពុងហូរធ្លាក់មកពីប្រទេសថៃ។ តាមរយៈហ្វេសប៊ុកផេកលោក អ៊ុ រាត្រី ឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹក បាននឹងកំពុងហូរធ្លាក់មកពីព្រំដែនកម្ពុជា~ថៃ(មានការបើក ទំនប់អាងអូខៃដន...
សេអ៊ូល៖ ក្រុមអ្នកជំនាញ បានឲ្យដឹងថា មីស៊ីលផ្លោង អន្តរទ្វីបថ្មី របស់កូរ៉េខាងជើង ដែលត្រូវបានបង្ហាញអំឡុងពេល ព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃគណបក្សពលករ កំពុងកាន់អំណាច ហាក់ដូចជាការរួមបញ្ចូលគ្នា នៃបច្ចេកវិទ្យាមីស៊ីល ចុងក្រោយបង្អស់ របស់ប្រទេសកុម្មុយនិស្ត មួយនេះ។ នៅក្នុងព្យុហយាត្រាមួយ ដែលធ្វើឡើង នៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានបង្ហាញនូវមីស៊ីល ICBM...
សេអ៊ូល៖ អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសបេក្ខជន ប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ អាមេរិកគឺលោក Joe Biden នឹងមានន័យថាជាសម្ព័ន្ធមិត្ត កាន់តែខ្លាំង ជាមួយប្រទេសកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀត ប៉ុន្តែភាពតានតឹង ជាមួយប្រទេសកូរ៉េខាងជើង អាចនឹងកើនឡើង ពីព្រោះទីក្រុងព្យុងយ៉ាង អាចព្យាយាមសាកល្បង រដ្ឋបាលរបស់លោក។ លោក Gregg Brazinsky សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលការងារ របស់ក្រុមការងារតាមដាន អំពីការដោះស្រាយចំពោះ មតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក របស់សម្ដេច។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម សខេង បានសរសេរយ៉ាងដូច្នេះថា នៅថ្ងៃនេះ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាល ពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ការឆ្លងជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលនៅក្នុង បណ្តាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបកើន ឡើងលើសពី៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ទន្ទឹមនឹងនេះដែរ ប្រទេសបង់ក្លាដេស មានករណីកើនឡើងដល់៣៧៨.២៦៦នាក់ ។ ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស៧...
បរទេស៖ ប្រធានពាណិជ្ជកម្មថ្មីរបស់ សហភាពអឺរ៉ុប នាពេលថ្មីៗនេះ បាននិយាយប្រាប់សហរដ្ឋអាមេរិក ថាដកពន្ធគយលើផលិតផល សហភាពអឺរ៉ុបជាង៧ពាន់ លានដុល្លារ ឬក៏ចង់ត្រូវប្រឈមមុខ នឹងកាតព្វកិច្ចបន្ថែម លើការនាំចេញមកអឺរ៉ុប ស្របពេលដែលលោកជំរុញឲ្យមានដំណោះស្រាយ ចំពោះជម្លោះជុំវិញក្រុមហ៊ុន Airbus SE និង Boeing Co។ លោក Valdis Dombrovskis ជាប្រធានពាណិជ្ជកម្មថ្មីរបស់...