ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានបន្តកើនឡើង និងមានអ្នកឆ្លងជំងឺជិត៧លាននាក់ ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.២៧២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគិតត្រឹមថ្ងៃសៅរ៍នេះមានចំនួន៦.៩៧៩.៤២៣នាក ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺគិតត្រឹមព្រឹកថ្ងៃសុក្រមានចំនួន៩២៦នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១០៧.៤១៦នាក់ ។ រហូតដល់ពេលនេះ ឥណ្ឌា នៅតែមានអ្នកជំងឺចំនួន៨៨៣.១៨៥ករណី នៅក្នុងប្រទេស...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោកអ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីដាំកូនឈើប្រភេទឈើធ្នង់ ប្រមាណជា ១០០០ដើម នៅតាមបណ្ដោយផ្លូវ ចំណុចរង្វង់មូលគល់ស្ពានឆ្លងកាត់ទន្លេ ក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ។ លោកអភិបាលខេត្តបាន ថ្លែងក្នុងឱកាសនោះថា នៅក្នុងខណៈពេលដែលរាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ សម្ដេចក្រឡាហោមបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃនេះថា «ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលប្រេស៊ីល បានប្រកាសកាលពី ថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើង នៅក្នុងប្រទេសជិត ១៥០.០០០នាក់ ហើយក្រុមអាជ្ញាធរ កំពុងជំរុញឲ្យពលរដ្ឋ ទាំងឡាយចៀសវាង ការនៅប្រមូលផ្តុំគ្នា និងមិនចាំបាច់ធ្វើដំណើរ ទៅណានៅក្នុងអំឡុងពេល វិស្សមកាលជិតមកដល់ ។ ក្រសួងសុខាភិបាល...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប ត្រូវបានគេកត់ត្រា កាលពីយប់ថ្ងៃសុក្រថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅក្នុងប្រទេសកើនឡើង ដល់១០៤.២៦២នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន១២នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានប្រកាសសម្រេចផ្អាកជាបណ្តោះអាសន្ននៃការធ្វើចរាចរណ៍ទាំងស្រុងលើផ្លូវជាតិលេខ៥ ចំពោះរថយន្តធុនធំ ខណៈទឹកជំនន់កំពុងបន្តលិចលងនៅតាមក្រុង ស្រុកចំនួន៥ នៃខេត្តមួយនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា «បន្ទាប់ទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃមកនេះ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឱ្យមានជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ ចំនួន០៥ក្រុង ស្រុក ហើយនៅក្នុងពោធិ៍សាត់ រងប៉ះពាល់ខ្លាំងជាងគេ បណ្ដាលឱ្យ...
ភ្នំពេញ៖ លោក សយ សុភាព អតីតសហប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (២០១៩- ២០២០) បានសម្តែងការអបអរសារទរ និងស្វាគមន៍ចំពោះដំណើរ ទស្សនកិច្ចរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស ចិន នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០។ លោក សយ...
ភ្នំពេញ ៖ លោក កឹម សុខា និងភរិយា ព្រមទាំងមេធាវីនិងសហការីដែលជាពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បានចូលរួមបុណ្យកឋិនទានសាមគ្គី ដោយនាំយកត្រៃចីវរ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាវត្តព្រះហ៊ូត ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០៕
បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធាមួយមុនព្រឹកព្រលឹមនៅថ្ងៃសៅរ៍នេះ ដើម្បីអបអរគម្រប់ខួបលើកទី៧៥នៃការបង្កើតបក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ។ អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ខ្លួនបានឃើញសញ្ញាថា ពិធីព្យុហយាត្រា ដែលមានទាំងសម្ភារៈយោធានិងបុគ្គលិកយោធាទ្រង់ទ្រាយធំនោះ បានកើតឡើង នៅក្នុងរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា នៅមុននោះ អ្នកវិភាគនានាធ្លាប់បាននិយាយថា ប្រទេសកូរ៉េខាងជើង អាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនបានស្ទាក់កម្ទេចកូនដ្រូនផ្ទូកគ្រាប់ចំនួនពីរគ្រឿង ដែលពួកឧទ្ទាមហូធី បញ្ជូនឲ្យហោះឆ្ពោះទៅរកប្រទេសអារ៉ាប៊ីសាអូឌីត។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីឧប្បត្តិហេតុទាំងពីរ ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត Press Agency នោះទេ។ គួរបញ្ជាក់ថា...