សេអ៊ូល៖ ប្រធានអ្នកបង្កើត គោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតការងារ របស់ប្រទេសកូរ៉េខាងត្បូង អាចទទួលរងនូវការធ្លាក់ចុះ ដោយសារជំងឺរាតត្បាតឆ្លងរាលដាល បានធ្វើឱ្យប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មរបស់ប្រទេស។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងក្នុងឱកាស ជួបប្រជុំជាមួយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចថា“ មានលទ្ធភាពមួយ ដែលភាពអត់ការងារធ្វើអាចកើនឡើង ក្នុងចំណោមកម្មករក្រៅម៉ោង...
ភ្នំពេញ៖ ឆ្លើយតបនឹងការទប់ស្កាត់ និងការបញ្ចៀសនូវការឆ្លងជំងឺ COVID-19 តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល កិច្ចប្រជុំសាមញ្ញ លើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើង ដោយកាត់បន្ថយសមាជិក សមាជិកា និងពេលវេលាមួយចំនួន ដើម្បីរក្សានូវគម្លាត ឲ្យឆ្ងាយពីគ្នា ។ លោកប៉ា...
ភ្នំពេញ ៖ ចំពោះមុខក្រុមអ្នកសារព័ត៌មាន ជាតិ-អន្ដរជាតិ មកពីគ្រប់ស្ថាប័ន លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជាអ្នកបះបោរ ជាពិសេស មិនមែនមាននិន្នាការសកម្មជននយោបាយទេ អ្នកសារ ព័ត៌មានស្ថិតក្នុងទិដ្ឋភាព លទ្ធិប្រជាធិតេយ្យ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ...
ភ្នំពេញ៖ ថវិកាដែលបានពីការចូលរួម របស់សប្បុរសជន ទាំងអស់សរុបចំនួន ៣៣៥.៤៣៧ ដុល្លារអាមេរិក និង ៧៤.៣៧៩.០០០ រៀល ត្រូវបានក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយក ទៅប្រគល់ជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។ ការប្រគល់នេះគឺបានធ្វើឡើងនៅថ្ងៃទី៩...
សេអ៊ូល៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបាននិរទេសចេញពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីបានរំលោភច្បាប់ ដែលតម្រូវឱ្យមានភាពឯកោ ចំពោះខ្លួនឯង សម្រាប់ការមកដល់ប្រទេសនេះ ជាអន្តរជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថាបុរសអាយុ ៤០ ឆ្នាំត្រូវបាននិរទេសទៅប្រទេសឥណ្ឌូនេស៊ីនៅរសៀលថ្ងៃពុធវិញ បន្ទាប់ពីលោកត្រូវបានគេរកឃើញថា បានរាយការណ៍មិនពិតអំពីអាស័យដ្ឋានក្នុងស្រុករបស់លោក ហើយបានចាកចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកដែលបានចុះឈ្មោះ។ អាជ្ញាធរបានតាមរកលោកនៅផ្ទះរបស់អ្នកស្គាល់គ្នាមួយនៅភាគខាងត្បូងទីក្រុង Gimcheon ដែលមានចម្ងាយ ២៣៤ គីឡូម៉ែត្រពីទីក្រុងសេអ៊ូលបន្ទាប់ពីលោកមិនត្រូវបានគេឃើញនៅឯកន្លែងចុះឈ្មោះក្នុងតំបន់អានសាន នៅខាងក្រៅទីក្រុងសេអ៊ូល៕ ដោយ...
បរទេស៖ប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បានបង្ហាញនូវការរួមគ្នាជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយធ្វើការតវ៉ាចំពោះអ្វីដែលខ្លួននិយាយថា ជាការបុកទម្លាយពន្លិចទូកនេសាទទូកនេសាទវៀតណាមមួយគ្រឿង ដោយនាវាការពារតំបន់ឆ្នេរចិនមួយគ្រឿង នៅដែនសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសក្នុងទីក្រុងម៉ានីល បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ជុំវិញការពន្លិចទូកមួយគ្រឿងផ្ទុកអ្នកនេសាទ៨នាក់ នៅក្បែរប្រជុំកោះប៉ារ៉ាសែល កាលពីថ្ងៃទី០៣ ខែមេសា ហើយហេតុការណ៍នេះ បានកើតមានឡើង ស្របពេលដែលវិធានការរួមគ្នា គឺមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨...
ស្វាយរៀង ៖ សាខាកាពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២០ចុះណែនាំ ឱ្យបងប្អូនអាជីវករលក់ដូរ នៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ពិនិត្យការតាំងលក់អាកុល ជែលលាងដៃ និង ម៉ាស់របស់ក្រុមអាជីវករលក់ដូរ បានធ្វើតេស្តរកសាធាតុគីមីនិងគុណភាពអាល់កុលក្នុងនោះ មន្ត្រីយើងបានដកហូតបានអាកុល ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មិនមានច្បាប់ អនុញ្ញាតចំនួន១៧ដប និងអាល់កុលក្លែងក្លាយ១២ដប...
ភ្នំពេញ៖ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួនធំ ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ដែលការប្រគល់ ទទួលនេះមានការចូលរួមពីសំណាក់លោក W. Partick Murphy ឯក អគ្គ រដ្ឋទូត សហរដ្ឋ...
ស្វាយរៀង ៖ ប្តីប្រពន្ធពីរនាក់ត្រូវរន្ទះបាញ់ បាញ់ស្លាប់យ៉ាង អាណោចអាធម៍ ខណះជិះម៉ូតូឌុបគ្នា ចេញពីធ្វើការត្រឡប់មកផ្ទះវិញ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ខ្លាំងៗរន្ទះផ្គរផងនោះស្រាប់តែមានរន្ទះបាញ់ បាញ់ចំពីរនាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើដំណើរ នៅតាមផ្លូវបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្តង...