ព័ត៌មានជាតិ

ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួន ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈ សមាគម TYDA

ភ្នំពេញ៖ដើម្បីចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ក្រុមហ៊ុន CoCa Cola Cambodia ឧបត្ថម្ភភេសជ្ជៈ និងសំភារៈពេទ្យមួយចំនួនធំ ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ដែលការប្រគល់ ទទួលនេះមានការចូលរួមពីសំណាក់លោក W. Partick Murphy ឯក អគ្គ រដ្ឋទូត សហរដ្ឋ អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រីពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ស្របពេលដែលយើងទាំងអស់គ្នា មានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាត មេរោគផ្លូវដង្ហើមថ្មីCovid19 នឹងលើកស្ទួយសុខមាលភាព ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជនមួយ ជាច្រើនបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈTYDA ។

ថ្នាក់ដឹកនាំ TYDA សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ចចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA៕

To Top