បរទេស ៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ នៅទីក្រុងព្យុងយ៉ាងបានទទូចថា ប្រទេសកូរ៉េខាងជើង នៅតែមិនមានការឆ្លង មេរោគកូវីដ១៩ នោះឡើយ បើទោះបីជាមានការ មន្ទិលសង្ស័យ នៅក្រៅប្រទេស ដោយសារករណីឆ្លង នៃវីរុសនេះ ដល់មួយលាននាក់ នៅទូទាំងពិភពលោកក៏ដោយ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០...
បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីថ្មីនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ចំនួន ១០៣ ករណីបន្ថែមទៀត សរុបដល់ ១.៩៧៨ នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ ដែលភាគច្រើន ជាមនុស្សវ័យចំណាស់ដែលបានបង្កើនចំនួនអ្នកស្លាប់ រហូតដល់ ១៩ នាក់។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់ប្រធានការិយាល័យ របស់ក្រសួងសរុបចំនួន ៥៨រូប បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួនពី១ខែ ដល់៦ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សរុបទឹកប្រាក់ជិត ៤០០លានរៀល។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស...
ប៊ុយណូ អៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តទឹកប្រាក់៣៥លានដុល្លារ ដើម្បីជួយដល់ប្រទេសអាហ្សង់ទីន ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។ ធនាគារពិភពលោក និងរដ្ឋាភិបាលអាហ្សង់ទីន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ប្រាក់កម្ចីទាំងនេះនឹងយកទៅប្រើប្រាស់ដើម្បីទិញឧបករណ៍ពេទ្យសម្រាប់ស្វែងរកការឆ្លងជំងឺ និងព្យាបាលជំងឺ ដែលនាំឲ្យកើតជាជំងឺរលាកសួត ។ ក្រសួងសុខាភិបាលបានចេញរបាយការណ៍ចុងក្រោយថា អាហ្សង់ទីន ត្រូវបានគេរាយការណ៍មកថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា នាយករដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងជិតដល់១៤.០០០នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺ អ្នកស្លាប់ និងអ្នកជាសះស្បើយមានរហូតដល់ ១១៥.២៤២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ គ្រាដែលធ្វើសន្និសីទសារព័ត៌មានមួយថា...
ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Sergio Aguero ដែលជាទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា អំឡុងពេលនៅផ្ទះដើម្បីបញ្ចៀសការ ឆ្លងវីរុសកូវីដ១៩ បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចែករំលែកពីរបៀបនៃការហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឲ្យនៅរឹងមាំ ធ្វើឲ្យសារព័ត៌មាន BBC យកមកផ្សាយបន្តសម្រាប់ ពលរដ្ឋអង់គ្លេសបានស្វែងយល់។ នៅក្នុងឃ្លីបវីដេអូខ្លីប្រមាណ ជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ ដែលគាត់តែងតែអនុវត្តជាប្រចាំដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់បានទទួលការទស្សនាប្រមាណ៣សែន៣ម៉ឺន៥ពាន់ដង លើទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា យើងក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និងរាងកាយមាំមួន។ សូមទស្សនាវីដេអូរបស់គាត់ដូចតទៅ៖
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការជួយប្រទេសប៊ែលហ្សិក ឱ្យយកឈ្នះលើការខ្វះខាតនៃការផ្គត់ផ្គង់វេជ្ជសាស្ត្របច្ចុប្បន្ននៅក្នុងសមត្ថភាពរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមហាក្សត្រ ហ្វីលីព របស់ប្រទេសប៊ែលហ្សិក លោកស៊ីថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍បង្ការនិងត្រួតពិនិត្យ ដែលមានសារៈប្រយោជន៍ជាមួយវីរុសកូវីដ១៩ ជាមួយប្រទេសអឺរ៉ុបនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងនិងថ្នាំស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា និងផ្នែកផ្សេងៗទៀត។ ដោយកត់សម្គាល់ថា ជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩នេះកំពុងរីករាលដាលពាសពេញពិភពលោកនិងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់អឺរ៉ុប រួមទាំងប្រទេស...
តូក្យូ៖ នៅថ្ងៃសុក្រនេះក្រុមហ៊ុន Toyota Motor Corp បានផ្អាកខ្សែសង្វាក់ផលិតកម្មចំនួន ៧ នៅឯរោងចក្រចំនួន ៥ ក្នុងប្រទេសជប៉ុន ដើម្បីកែតម្រូវទៅនឹងតម្រូវការពិភពលោកចុះខ្សោយចំពេលមានការរាតត្បាតជំងឺកូវីដ-១៩។ ក្រុមហ៊ុនផលិតរថយន្តទាំង ៥ រួមទាំងរោងចក្រ Tsutsumi និងរោងចក្រ Tahara សុទ្ធតែផលិតរថយន្តសម្រាប់នាំចេញហើយការបញ្ឈប់នេះនឹងនាំឱ្យមានការកាត់បន្ថយផលិតកម្មយានយន្តប្រមាណ ៣៦.០០០ គ្រឿង។ ទិន្នផលនៅរោងចក្រ Miyata...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ជុំវិញ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសន្តិភាពយូរអង្វែងនៅឧបទ្វីបនេះ។ លោក Lee Do-hoon អ្នកតំណាងពិសេសរបស់ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងលោក Stephen Biegun តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង និងជាអនុរដ្ឋលេខាធិការបានជជែកគ្នាតាមទូរស័ព្ទនៅក្នុងការបង្ហាញពីការបន្តសម្របសម្រួលរបស់ពួកគេ លើកិច្ចខិតខំប្រឹងប្រែងសន្តិភាព។ ការសន្ទនានេះបានកើតឡើងចំពេលមានភាពតានតឹងដែលបណ្តាលមកពីការសាកល្បងរ៉ុក្កែតរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង និងការជាប់គាំងក្នុងការចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន...