ព័ត៌មានអន្តរជាតិ

លោកស៊ីថា ប្រទេសចិនត្រៀមខ្លួន ជាស្រេចក្នុងការជួយប្រទេសប៊ែលហ្ស៊ិក នូវការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ចំពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩

ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការជួយប្រទេសប៊ែលហ្សិក ឱ្យយកឈ្នះលើការខ្វះខាតនៃការផ្គត់ផ្គង់វេជ្ជសាស្ត្របច្ចុប្បន្ននៅក្នុងសមត្ថភាពរបស់ខ្លួន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមហាក្សត្រ ហ្វីលីព របស់ប្រទេសប៊ែលហ្សិក លោកស៊ីថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍បង្ការនិងត្រួតពិនិត្យ ដែលមានសារៈប្រយោជន៍ជាមួយវីរុសកូវីដ១៩ ជាមួយប្រទេសអឺរ៉ុបនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងនិងថ្នាំស្រាវជ្រាវនិងអភិវឌ្ឍន៍រួមគ្នា និងផ្នែកផ្សេងៗទៀត។

ដោយកត់សម្គាល់ថា ជំងឺរលាកផ្លូវដង្ហើម ឬកូវីដ១៩នេះកំពុងរីករាលដាលពាសពេញពិភពលោកនិងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់អឺរ៉ុប រួមទាំងប្រទេស ប៊ែលហ្ស៊ិកផងដែរនោះ លោកស៊ីក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន បានសម្តែងនូវការអាណិតអាសូរនិងការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះរាជវង្សប៊ែលហ្សិក រដ្ឋាភិបាលនិងប្រជាជនប្រទេសនេះ។

លោកស៊ីបាននិយាយថា ក្នុងដំណាក់កាលសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ផ្នែកផ្សេងៗនៃសង្គម ប៊ែលហ្ស៊ិកបានបង្ហាញការអាណិតអាសូរនិងការគាំទ្រតាមវិធីផ្សេងៗគ្នាដល់ប្រទេសចិនដែលបានបង្ហាញនូវមិត្តភាពយ៉ាងជ្រាលជ្រៅនៃការគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

ប្រទេសចិនមានឆន្ទៈជួយបំពេញនូវតម្រូវការបន្ទាន់របស់បែលហ្ស៊ិក លោកស៊ីបានសង្កត់ធ្ងន់ថាលោកជឿជាក់ថាក្រោមការដឹកនាំរបស់រាជវង្សនិងរដ្ឋាភិបាលបែលហ្ស៊ិក ប្រជាជនបែលហ្ស៊ិកប្រាកដជានឹងកម្ចាត់វីរុសនេះជាមិនខាន។

ទន្ទឹមនឹងនេះលោកស៊ីបានសម្តែងក្តីសង្ឃឹមថា ភាគីប៊ែលហ្សិកយកចិត្តទុកដាក់និងចាត់វិធានការដើម្បីធានាសុវត្ថិភាពដល់ជនជាតិចិ នដែលរស់នៅក្នុងប្រទេសអឺរ៉ុបជាពិសេសនិស្សិតចិន៕ប្រែសម្រួលៈ ណៃ តុលា

To Top