កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងជំរុញឱ្យមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើការពន្លឿនក្នុងភារកិច្ចចុះ បញ្ជីក្បាលដី អោយបាន ៦០.០០០ ក្បាលដី ក្នុងឆ្នាំ២០២០ ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំស្ដីពី ការងារចុះបញ្ជីដីធ្លី...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅម៉ោងប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជេីញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ខួបលេីកទី១០៩ ក្រោមប្រធានបទ ” មានសន្តិភាព មានការលេីកកំពស់សមភាពយេនឌ័រ”...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី សុខភាពសាធារណៈ លោក Anutin Charvirakul បាននិយាយនៅថ្ងៃចន្ទថា ប្រទេសថៃ មានការផ្គត់ផ្គង់ថ្នាំ គ្រប់គ្រាន់ដើម្បី ព្យាបាលអ្នកជំងឺ Covid-19 លុះត្រាតែការផ្ទុះឡើងកាន់តែអាក្រក់ទៅ ៗ ហើយប្រទេសនេះ កំពុងតែស្វះស្វែង នាំចូលថ្នាំពីប្រទេសចិន បន្ថែមទៀត។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ មុននេះមន្រ្តីអ៊ីរ៉ង់ ជាច្រើននាក់ បានធ្លាក់ខ្លួនឈឺ ដោយសារ Covid-19 ដោយសារតែប្រទេសអ៊ីរ៉ង់ បានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើង របស់ជំងឺនេះ នៅមជ្ឈឹមបូព៌ា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim គឺថាលោក Seyed Mohammad...
ភ្នំពេញ៖ លោក ជិន ម៉ាលីន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ លោក ជិន ម៉ាលីន មុនត្រូវបានព្រះមហាក្សត្រតែងតាំង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
បរទេស៖ យោងតាមរបាយការណ៍ របស់ប៉ូលីសបានអោយដឹងថា ផ្សារទំនើបមួយកន្លែងស្ថិតនៅ ក្នុងសង្កាត់ដែលសម្បូរធនធាន នៃទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ត្រូវបានប៉ូលីសហ្វីលីពីនឡោមព័ទ្ធ បន្ទាប់ពីមានការផ្ទុះអាវុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អតីតសន្តិសុខម្នាក់បានចាប់យកបុគ្គលិកជាច្រើនរបស់ផ្សារទំនើប V-Mall នៅក្នុងទីក្រុង San Juan ធ្វើជាចំណាប់ខ្មាំង។...
ភ្នំពេញ៖ ស្របពេលដែលមាន មនុស្សមួយក្រុមក្តាប់តូច បាននិងកំពុងយក ប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរ៉ុស កូវីដ១៩ ក្នុងចេតនាបង្ករ វិច្ឆេតកម្ម បំផ្លាញសេចក្តីសុខ ក្នុងការរស់នៅ របស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជា មកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬ ឆ្លងវីរ៉ុសនេះនៅឡើយ។ ការធ្វើវិច្ឆេតកម្ម ដោយចេតនា ក្នុងផលប្រយោជន៍នយោបាយ ឬបំផ្លាញសេចក្តីសុខ...
បរទេស៖ ក្រសួងការពារជាតិ បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល រយៈចម្ងាយជិតចំនួន ២ គ្រាប់ ចូលសមុទ្រខាងកើត រវាងកូរ៉េខាងត្បូង និងជប៉ុន កាលពីរសៀលថ្ងៃច័ន្ទ ។ យោងតាមសារព័ត៌មាន The Korea Herald ចេញផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា មីស៊ីលទាំងពីរគ្រាប់នោះបានហោះចម្ងាយប្រមាណ...
សេអ៊ូល៖ កាសែតផ្លូវការ របស់ប្រទេសនេះ បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង បានដាក់មនុស្សចំនួន ៣.៩០០ នាក់ បន្ថែមទៀត ស្ថិតនៅក្រោមការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីបង្ហាញរោគសញ្ញា នៃវីរុសកូរ៉ូណានេះ។ កាសែត Rodong Sinmun បានចុះផ្សាយថា ប្រជាជនប្រហែល ២ ៤២០ នាក់នៅក្នុងខេត្ត...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...