ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាលថៃ ទុកចិត្តលើការព្យាបាលរបស់ខ្លួន ដោយសារអ្នកជំងឺ Covid-19 ចំនួន ២៨នាក់ ក្នុងចំណោម ៤៣នាក់ បានជាសះស្បើយ

បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី សុខភាពសាធារណៈ លោក Anutin Charvirakul បាននិយាយនៅថ្ងៃចន្ទថា ប្រទេសថៃ មានការផ្គត់ផ្គង់ថ្នាំ គ្រប់គ្រាន់ដើម្បី ព្យាបាលអ្នកជំងឺ Covid-19 លុះត្រាតែការផ្ទុះឡើងកាន់តែអាក្រក់ទៅ ៗ ហើយប្រទេសនេះ កំពុងតែស្វះស្វែង នាំចូលថ្នាំពីប្រទេសចិន បន្ថែមទៀត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anutin បាននិយាយនៅឯវិមានរដ្ឋាភិបាលថា «ប្រទេសថៃមានថ្នាំ គ្រប់គ្រាន់ ដើម្បីព្យាបាល រោគសញ្ញា របស់អ្នកជំងឺ សម្រាប់ការជាសះស្បើយ របស់ពួកគេ លើកលែងតែ ស្ថានការណ៍សំខាន់។ អាជ្ញាធរថៃ មានទំនុកចិត្តលើ ការព្យាបាលរបស់ខ្លួន ពីព្រោះអ្នកជំងឺ ២៨ នាក់ក្នុងចំណោម ៤៣ នាក់អាចត្រឡប់ទៅផ្ទះបាន ក្រោយជាសះស្បើយ» ។

លោក Anutin បាននិយាយទៀតថា លោកបានស្នើសុំ ប្រទេសចិន ឱ្យមានការអនុញ្ញាតិមួយ ដើម្បីអនុញ្ញាតឱ្យនាំចេញថ្នាំ ទៅប្រទេសថៃ ដើម្បីព្យាបាលអ្នកជំងឺ ដែលមានមេរោគប្រភេទថ្មី (Covid-19) ៕

ប្រែសម្រួលៈ ណៃ តុលា

To Top