ព័ត៌មានអន្តរជាតិ

សេចក្តីរាយការណ៍ថា សមាជិកក្រុមប្រឹក្សា ផ្តល់យោបល់ របស់មេដឹកនាំអ៊ីរ៉ង់ ស្លាប់ដោយសារ មេរោគ Covid-19 ខណៈមន្រ្តីជាន់ខ្ពស់ ផ្សេងទៀតបានឆ្លង

បរទេស៖ មុននេះមន្រ្តីអ៊ីរ៉ង់ ជាច្រើននាក់ បានធ្លាក់ខ្លួនឈឺ ដោយសារ Covid-19 ដោយសារតែប្រទេសអ៊ីរ៉ង់ បានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើង របស់ជំងឺនេះ នៅមជ្ឈឹមបូព៌ា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim គឺថាលោក Seyed Mohammad Mir-Mohammadi អាយុ៧១ឆ្នាំ ដែលសមាជិកនៃក្រុមប្រឹក្សា កុលានុវត្តភាព ភាពវៃឆ្លាត នៃសាធារណរដ្ឋអ៊ីស្លាម របស់ប្រទេសអ៊ីរ៉ង់ បានទទួលមរណភាព ដោយសារវីរុសវ៉ូហាន ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា COVID-19 ។

មរណភាពរបស់លោក បានកើតឡើងនៅពេល ដែលមន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់ ដទៃទៀតបានឆ្លងវីរុសនេះ។ ប្រទេសនេះមានចំនួន អ្នកស្លាប់ខ្ពស់បំផុត នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។

អ៊ីរ៉ង់រួមជាមួយ ប្រទេសអ៊ីតាលីថ្មីៗនេះទើបតែក្លាយជាកន្លែង មេរោគថ្មី នៅខាងក្រៅប្រទេសចិន។ ចំនួនមនុស្សឆ្លងវីរុស COVID-19 នៅសាធារណរដ្ឋ អ៊ិស្លាម ជិតដល់ ៦០០ នាក់ និងមានមនុស្សជាង ៤០ នាក់ បានស្លាប់ ដោយសារជំងឺឆ្លងវីរុសនៅអ៊ីរ៉ង់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top