ព័ត៌មានជាតិ

បាញ់ប្រហារក្នុងផ្សារ ទំនើបមួយនៅហ្វីលីពីន , មនុស្សជាច្រើននាក់ ត្រូវខ្មាន់កាំភ្លើងចាប់ធ្វើចំណាប់ខ្មាំង

បរទេស៖ យោងតាមរបាយការណ៍ របស់ប៉ូលីសបានអោយដឹងថា ផ្សារទំនើបមួយកន្លែងស្ថិតនៅ ក្នុងសង្កាត់ដែលសម្បូរធនធាន នៃទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ត្រូវបានប៉ូលីសហ្វីលីពីនឡោមព័ទ្ធ បន្ទាប់ពីមានការផ្ទុះអាវុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អតីតសន្តិសុខម្នាក់បានចាប់យកបុគ្គលិកជាច្រើនរបស់ផ្សារទំនើប V-Mall នៅក្នុងទីក្រុង San Juan ធ្វើជាចំណាប់ខ្មាំង។

យោងតាមសារព័ត៌មាន ABS-CBN News បានអោយដឹងថា អភិបាលក្រុង San Juan លោក Francis Zamora បាននិយាយថាមនុស្សម្នាក់ត្រូវ បានគេបាញ់ប្រហារ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់។

ប៉ូលីសបានជម្លៀសមនុស្សចេញពីផ្សារ V-Mall បន្ទាប់ពីទទួលបានរបាយការណ៍នៃការផ្ទុះអាវុធនៅតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top