សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អភិបាលរដ្ឋ Gavin Newsom បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋកាលីហ្វ័រនីញ៉ា កំពុងធ្វើការត្រួតពិនិត្យទៅលើពលរដ្ឋលើស ពី៨.៤០០នាក់ ដែលបានមកដល់តាមជើងហោះហើរ ពាណិជ្ជកម្មដែលសង្ស័យមានរោគសញ្ញាជំងឺបង្កឡើងដោយកូរ៉ូណាវីរុស ពី “ទិសដៅនៃក្តីបារម្ភ” ប៉ុន្តែ រដ្ឋ...
បរទេស៖យោងទៅតាម ប្រព័ន្ធផ្សព្វផ្សារដ្ឋ របស់កូរ៉េខាងជើង បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពន្យាពេលបើកបវេសនកាល សាលារៀននិងមត្តេយ្យសិក្សានានា ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុសថ្មីនៅក្នុងប្រទេសចិន នៅតែបន្តរីករាលដាល។ ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េដែលគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មជ្ឈមណ្ឌលកុមារ សាលាមតេ្តយ្យ សាលារៀន និងសាកលវិទ្យាល័យ កំពុងតែពង្រីកការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងនៃជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មី។ គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានឲ្យដឹងថា...
បរទេស ៖ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសម្លេង ពីនាវាមួយគ្រឿង បានទទួលជោគជ័យសម្រាប់ ជាលើកដំបូង ហើយកំពុងតែគ្រោងរៀបចំធ្វើតេស្តបាញ់ សាកល្បងបន្ថែមទៀត ពីនាវាមុជទឹកនុយក្លេអ៊ែ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov កាលពីដើមខែមករា ក្នុងខណៈនាវានេះកំពុងតែធ្វើដំណើរក្នុងសមុទ្រ Barents ហើយមីស៊ីលបានធ្លាក់ក្នុងចម្ងាយតេស្តយោធា នៅតំបន់ជួរភ្នំ...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងប្រកាសបញ្ឈប់ បុគ្គលិកអ្នកបើកបរម្នាក់ឈ្មោះ ចេង ចិត្រា ដែលបានធ្វើការ បន្ទោបង់ទឹកនោមដាក់កង់ រថយន្តក្រុងនៅតាមទីសាធារណៈ កាលពីថ្ងៃទី២៧ កុម្ភៈ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព៕
ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដ ឡាបូ សាណូហ្វី សហការជាមួយ គណៈទន្តពេទ្យជាតិកម្ពុជា បានរៀបចំពិធីដាក់ សម្ពោធសារជាថ្មី នូវរូបរាងថ្មីឱសថ RODOGYL® ដោយមានការចូលរួមពី សំណាក់ទន្តពេទ្យ ប្រមាណ២៥០នាក់ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។ ទោះជាមានការរីកចម្រើន និងកាន់តែប្រសើរឡើង ផ្នែកសុខភាព មាត់ធ្មេញនៅប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះក៏ដោយ...
បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ របស់ថៃបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា អ្នកជម្ងឺចំនួន ៣ នាក់ទៀត ដែលឆ្លងវីរុសកូរ៉ូណា ឬ Covid-19 បានជាសះស្បើយទាំងស្រុងហើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយទាំងនោះរួមមាន ជនជាតិចិន ០២នាក់ និងជនជាតិថៃម្នាក់ ដែលនាំឱ្យចំនួន អ្នកដែលជាសះស្បើយ សរុបដល់ទៅ ២៧ នាក់។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រជាជនកូរ៉េខាងត្បូង ជាងមួយលាននាក់បានចុះហត្ថលេខាលើញត្តិតាមអ៊ិនធ័រណិតដែលអំពាវនាវឱ្យមានការចោទប្រកាន់ទៅលើប្រធានាធិបតី មូន ចាអ៊ីន រឿងវិធានការទន់ខ្សោយក្នុងការទប់ស្កាត់ជំងី Covid-19 ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមម៉ោង ១ រសៀល កាលពីថ្ងៃព្រហស្បតិ៍ ញត្តិដែលត្រូវបានបង្ហោះនៅលើគេហទំព័រការិយាល័យប្រធានាធិបតីបានប្រមូលហត្ថលេខាចំនួន ១.០១៧.៦៨៩ ដែលជាការកើនឡើងទ្វេដងក្នុងមួយថ្ងៃដែលទាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃការមិនពេញចិត្តជាសាធារណៈទៅលើប្រធានាធិបតី។...
បរទេស៖ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានបិទសាលារៀន នៅក្នុងតំបន់មួយចំនួន និងបានផ្អាកជើងហោះហើរ ដែលទៅនិមកពីប្រទេសអ៊ីរ៉ង់ ដើម្បីប្រឹងប្រែងទប់ស្កាត់ការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុសថ្មី ក្រោយបានរាយការណ៍ ពីករណីដំបូងនៃជម្ងឺផ្លូវដង្ហើមថ្មីនេះ។ អាជ្ញាធរបាគីស្ថាន តាមសេចក្តីរាយការណ៍ បានបិទសាលារៀននានា នៅក្នុងខេត្ត Sindh ស្ថិតនៅភាគខាងត្បូងប្រទេស រួមបញ្ចូលទាំងទីក្រុង Karachi ជាទីក្រុងដ៏ធំបំផុតរបស់ ប្រទេសប៉ាគីស្ថាន និងជាទីដែលគេរាយការណ៍ រកឃើញករណីកូរ៉ូណាវីរុស ហើយនិងសាលារៀន...
សេអ៊ូល ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់កូរ៉េខាងជើង បានចាប់ផ្តើមការហោះហើររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី បន្ទាប់ពីពួកគេត្រូវបានផ្អាកកាលពីខែមុន ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មីនេះ។ ជើងហោះហើរ JS271 របស់ក្រុមហ៊ុន Air Koryo បានចាកចេញពីទីក្រុងព្យុងយ៉ាង នៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ ហើយយន្តហោះដដែលក្រោម...
វ៉ាស៊ីនតោន៖ ប្រេសិតកំពូលអាមេរិក បានលេីកឡេីង កាលពីថ្ងៃពុធថាសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការចរចា អំពីការ រំសាយអាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង នៅពេលដែលរបបនេះ ត្រៀមខ្លួនដើម្បីជួបជជែកគ្នា។ លោក Alex Wong អ្នកតំណាងពិសេសរបស់ សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងសិក្ខាសាលាមួយនៅ ទីក្រុងវ៉ាស៊ីនតោន ខណៈការចរចារវាងប្រទេសទាំងពីរបានជាប់គាំងអស់រយៈពេលប្រហែលមួយឆ្នាំ។ លោក Wong បានលេីកឡេីងនៅវិទ្យាស្ថាន Hudson...