ព័ត៌មានអន្តរជាតិ

ថៃព្យាបាលអ្នកជំងឺ Covid-19 ចំនួន ២៧នាក់ ជាសះស្បើយ ចំណែកអ្នកជំងឺ ១៣នាក់ទៀត នៅតែស្ថិតក្នុងមន្ទីរពេទ្យ

បរទេស៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ របស់ថៃបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា អ្នកជម្ងឺចំនួន ៣ នាក់ទៀត ដែលឆ្លងវីរុសកូរ៉ូណា ឬ Covid-19 បានជាសះស្បើយទាំងស្រុងហើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។ អ្នកជាសះស្បើយទាំងនោះរួមមាន ជនជាតិចិន ០២នាក់ និងជនជាតិថៃម្នាក់ ដែលនាំឱ្យចំនួន អ្នកដែលជាសះស្បើយ សរុបដល់ទៅ ២៧ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ អនុរដ្ឋលេខាធិការ អចិន្រ្តៃយ៍ សុខភាពសាធារណៈលោក Narong Saiwong ថា មនុស្ស ២នាក់ត្រូវបានព្យាបាល និងចេញពី វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura រួមមាន បុរសចិនអាយុ ៦៣ ឆ្នាំ និងបុរសថៃអាយុ ៤៣ ឆ្នាំ និងម្នាក់ទៀត គឺស្ត្រីជនជាតិចិនអាយុ ៣៣ ឆ្នាំ បានចេញពី មន្ទីរពេទ្យ Rajavithi ក្នុងទីក្រុងបាងកក។

ផ្ទាំងពាណិជ្ជកម្ម

ចំនួនសរុបនៃការឆ្លងមេរោគថ្មីនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺមានចំនួន ៤០នាក់។ លោកវេជ្ជបណ្ឌិត Narong អ្នកនាំពាក្យក្រសួងបាន និយាយថា មនុស្ស ២៧ នាក់ក្នុងចំណោមពួកគេបានជាសះស្បើយហើយត្រូវបាន អនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យ ហើយ ១៣ នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top