ព័ត៌មានអន្តរជាតិ

ក្នុងញត្តិរបស់ ប្រជាជន កូរ៉ជាង ១លាននាក់ ស្មានថា លោក មូន ចាអ៊ីន ជាប្រធានាធិបតី ចិន រឿងទប់ស្កាត់ វីរុសកូរ៉ូណា

បរទេស៖ ប្រជាជនកូរ៉េខាងត្បូង ជាងមួយលាននាក់បានចុះហត្ថលេខាលើញត្តិតាមអ៊ិនធ័រណិតដែលអំពាវនាវឱ្យមានការចោទប្រកាន់ទៅលើប្រធានាធិបតី មូន ចាអ៊ីន រឿងវិធានការទន់ខ្សោយក្នុងការទប់ស្កាត់ជំងី Covid-19 ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមម៉ោង ១ រសៀល កាលពីថ្ងៃព្រហស្បតិ៍ ញត្តិដែលត្រូវបានបង្ហោះនៅលើគេហទំព័រការិយាល័យប្រធានាធិបតីបានប្រមូលហត្ថលេខាចំនួន ១.០១៧.៦៨៩ ដែលជាការកើនឡើងទ្វេដងក្នុងមួយថ្ងៃដែលទាំងនេះបានឆ្លុះបញ្ចាំងពីការកើនឡើងនៃការមិនពេញចិត្តជាសាធារណៈទៅលើប្រធានាធិបតី។

ញត្តិនេះបានរិះគន់ លោកមូន ចំពោះការដោះស្រាយ មិនល្អរបស់លោកអំពីគ្រោះ មហន្តរាយសុខភាពសាធារណៈនិងការ អនុម័តនូវអ្វីដែលអ្នកនិពន្ធបានអះអាងថាជាវិធានការគ្មាន ប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លង មេរោគក្នុងខ្លួន នៃជំងឺឆ្លងក្នុងស្រុក ខណៈពេលដែលព្រងើយ កន្តើយនឹងសំឡេងដែលអំពាវនាវ ឱ្យមានការទប់ស្កាត់ អ្នកដែលធ្វើដំណើរពីប្រទេស ចិនដែលជាមជ្ឈមណ្ឌលនៃការផ្ទុះឡើង របស់មេរោគ។

ផ្ទាំងពាណិជ្ជកម្ម

ញត្តិនោះសរសេរថា“ ក្រឡេកមើលថា តើលោកប្រធានាធិបតី មូន ដោះស្រាយវិបត្តិជំងឺកូរ៉ូណា ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា គាត់ជាប្រធានាធិបតីចិន មិនមែនកូរ៉េខាងត្បូងនោះទេ” ។

តួនាទីចំបងរបស់ ប្រធានាធិបតីគឺធ្វើឱ្យពលរដ្ឋមានសុវត្ថិភាព និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារពួកគេ។ ប្រសិនបើគាត់មានគំនិតនេះ ហេតុអ្វីបានជា គាត់មិនហាមឃាត់ពីការចូលប្រទេស របស់ប្រជាជនពីប្រទេសចិន?

វិធានការរបស់រដ្ឋាភិបាល ដើម្បីប្រឆាំង នឹងវិបត្តិគឺគ្មានប្រសិទ្ធភាព និងគ្មានប្រយោជន៍និងគ្មានវិធានការណ៍ មូលដ្ឋានគ្រឹះ ដែលជាការ ហាមឃាត់ការចូលប្រទេសកូរ៉េខាងត្បូង៕ ប្រែសម្រួលៈ ណៃ តុលា

To Top