ភ្នំពេញ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលយកដុំថ្ម វាយក្បាលជនជាតិចិន ដូចគ្នា បណ្តាលឱ្យ ជនរងគ្រោះ បែកក្បាលហូរឈាមដេរ ១២ថ្នេរ នៅចំណុចផ្លូវម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២០ ។ ជនសង្ស័យមានឈ្មោះ CHENG...
ភ្នំពេញ ៖ តំបន់សម្បទាន ស្វែងរុករករ៉ែចំនួន៨តំបន់ ត្រូវបានប្រកាសបើកឲ្យដាក់ពាក្យ ប្រកួតប្រជែងជាសាធារណៈ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។ ៨តំបន់នោះរួមមាន៖ ១. តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ២. តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ ៣. តំបន់ភ្នំច្រាច...
សេអ៊ូល៖ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រេសិតនុយក្លេអ៊ែរកំពូល របស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីអាមេរិក របស់លោក ចំពេលមានភាពជាប់គាំងយូរ នៅក្នុងការចរចា ជាមួយប្រទេសកូរ៉េខាងជើង។ លោក Lee Do-hoon តំណាងពិសេស ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ នឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ ហើយគ្រោងនឹងជួបជាមួយ...
ភ្នំពេញ៖ បន្ទាប់ពីការបាក់រំលំអាគារ សំណង់២ករណី នៅខេត្តព្រះសីហនុ និងកែប ដែលបណ្តាល ឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ មកនោះ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ ហៅកាត់ថាCREA បានសំណូមពរ និងអំពាវនាវ ក្រសួងរៀបចំដែនដី ពិនិត្យនិងពិចារណា អញ្ជើញក្រុមហ៊ុនអធិការកិច្ច គុណភាពសំណង់ អន្តរជាតិធំៗ ដើម្បីចូលរួមពិនិត្យគុណភាពសំណង់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងរក្សាប្រទេសកូរ៉េខាងត្បូង នៅក្នុងបញ្ជីប្រទេស ដើម្បីតាមដានការអនុវត្តរូបិយវត្ថុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីសម្រេចនេះ នៅក្នុងរបាយការណ៍ ពាក់កណ្តាលឆ្នាំទៅកាន់សភា ដែលរួមមានប្រទេសចំនួន ៩ ផ្សេងទៀតរួមមានចិន ជប៉ុន និងអាល្លឺម៉ង់ នៅក្នុងបញ្ជីតាមដាន ដោយកន្លងមកប្រទេសចិន ត្រូវបានចុះបញ្ជីជាអ្នករៀបចំរូបិយវត្ថុ។ កូរ៉េខាងត្បូងសង្ឃឹមថា...
អាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ថា លោក Raul Ledesma រដ្ឋមន្ត្រីក្រសួងអប់រំ និងបរិស្ថាន បានលើកឡើងកាលពីថ្ងៃសុក្រថា សត្វអណ្តើកដ៏ល្បីល្បាញខ្នាតយក្ស ដែលគេដាក់ឈ្មោះថា Diego នឹងត្រូវគេនាំយក ទៅកាន់ទឹកដីកំណើតរបស់វាវិញ នៅដែនកោះ Galapagos ក្រោយពីវាបានក្លាយជាបិតា របស់កូនៗជាច្រើនក្បាល ដែលត្រូវបានគេបង្កាត់ពូជតាមកម្មវិធី នៅក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ...
សេអ៊ូល៖ ក្រុមហ៊ុន Samsung អេឡិចត្រូនិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងទទួលបានក្រុមហ៊ុន ផ្តល់សេវាកម្មបណ្តាញ Network របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុនអ៊ីសវើលសូលូសិន ដើម្បីពង្រីកបណ្ដាញ 5Gរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ក្រុមហ៊ុនអាមេរិកខាងលើនេះ នឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយ 5G ឱ្យកាន់តែប្រសើរឡើង។ យោងតាមក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូង...
ភ្នំពេញ ៖ សហភាពសហជីពកម្ពុជា ដែលមានលោក រ៉ុង ឈុន ជាប្រធាន មិនគាំទ្រ និងច្រានចោលចំពោះគម្រោង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ត្រង់មាត្រា១៤៤ថ្មី ដោយកែសម្រួល អត្រាប្រាក់ឈ្នួលវេនការងារយប់ ស្នើអត្រាប្រាក់ឈ្នួលវេនការងារថ្ងៃ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ កម្មករ និយោជិត ។ សេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ ក្រោយពីសំណង់លោក ឯក សារុន និងលោកស្រី ឈីវ សុធី បាក់រលំនៅខេត្តកែបថ្មីៗនេះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បច្ចុប្បន្នសមត្ថកិច្ច និងមន្ដ្រីជំនាញ បាននិងកំពុងចុះត្រួតពិនិត្យសំណង់របស់ លោក ឯក សារុន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...