ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាល CREA : building certification and inspection

ភ្នំពេញ៖ បន្ទាប់ពីការបាក់រំលំអាគារ​ សំណង់២ករណី នៅខេត្តព្រះសីហនុ និងកែប ដែលបណ្តាល ឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ មកនោះ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ ហៅកាត់ថាCREA បានសំណូមពរ និងអំពាវនាវ ក្រសួងរៀបចំដែនដី ពិនិត្យនិងពិចារណា អញ្ជើញក្រុមហ៊ុនអធិការកិច្ច គុណភាពសំណង់ អន្តរជាតិធំៗ ដើម្បីចូលរួមពិនិត្យគុណភាពសំណង់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាCREA បានស្នើឱ្យក្រសួងរៀបចំដែនដី ពិចារណា អញ្ជើញក្រុមហ៊ុនអធិការកិច្ច គុណភាពសំណង់នានា ដើម្បីទទួលបានគុណភាព និងទំនុកចិត្ត ពីវិនិយោគិនអន្តរជាតិ និងការរស់នៅ ដើម្បីឱ្យសំណង់អាគារ មាននិរន្តភាព និងស្ថិរភាព តទៅថ្ងៃអនាគត។

ព័ត៌មានស៊ីជម្រៅលើបញ្ហានេះ លោក ពុទ្ធី ស្នើឱ្យមន្រ្តី ព្រមទាំងវិនិយោគិនអចលនទ្រព្យ និងប្រជាពលរដ្ឋខ្មែរ ចូលទៅកាន់វិបសាយ www.sgs.sg។

បើតាមប្រធានក្រុមប្រឹក្សារូបនេះ មិនមែនតែប្រទេសកម្ពុជាទេ ដែលកំពុងរីកចម្រើន ក្នុងវិស័យសំណង់ខ្ពស់ទេ សូម្បីតែនៅប្រទេសរីកចម្រើន ហើយនៅពិភពលោក សឹង្ហបុរី វៀតណាម ថៃ អឺរ៉ុប និងអាមេរិក ក៏ត្រូវការវិស័យឯកជនចូលរួម ធ្វើការត្រួតពិនិត្យ មុននឹងអនុញ្ញាតិ ឱ្យមានការសាងសង់អាគារខ្ពស់ៗ។

លោកថ្លែងបន្ថែមថា “ម្យ៉ាងទៀតសោត ម្ចាស់សំណង់អាគារ គប្បីមានកិច្ចសហការ ជាមួយក្រុមត្រួតពិនិត្យ ដែលមានការទទួលស្គាល់ជាអន្តរជាតិ”។

សំណង់អាគារខ្ពស់ៗ (Sky Scrappers) ត្រូវបានស្ថាបនា លេចឡើងយ៉ាងត្រដែតត្រដឹម ជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុយ៉ាងផុសផុល ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាការវិនិយោគ ពីសំណាក់វិនិយោគិន ក្នុងស្រុក និងស្រុក ។ វឌ្ឍនភាពនេះ ចាំបាច់ត្រូវមានការចូលរួម វាយតម្លៃពីគុណភាព សំណង់អគារផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top