ព័ត៌មានអន្តរជាតិ

អាមេរិកបន្ដរក្សាប្រទេសកូរ៉េខាងត្បូង ក្នុងបញ្ជីប្រទេសសម្រាប់ការតាមដាន ការអនុវត្ដរូបិយវត្ថុ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងរក្សាប្រទេសកូរ៉េខាងត្បូង នៅក្នុងបញ្ជីប្រទេស ដើម្បីតាមដានការអនុវត្តរូបិយវត្ថុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីសម្រេចនេះ នៅក្នុងរបាយការណ៍ ពាក់កណ្តាលឆ្នាំទៅកាន់សភា ដែលរួមមានប្រទេសចំនួន ៩ ផ្សេងទៀតរួមមានចិន ជប៉ុន និងអាល្លឺម៉ង់ នៅក្នុងបញ្ជីតាមដាន ដោយកន្លងមកប្រទេសចិន ត្រូវបានចុះបញ្ជីជាអ្នករៀបចំរូបិយវត្ថុ។

កូរ៉េខាងត្បូងសង្ឃឹមថា នឹងត្រូវបានលើកលែង បន្ទាប់ពីរតនាគារបានចង្អុលបង្ហាញ នៅក្នុងរបាយការណ៍មុនរបស់ខ្លួន កាលពីខែឧសភាថា ប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីមួយនេះ អាចត្រូវបានលុបចេញពីបញ្ជី ប្រសិនបើខ្លួននៅតែបន្តបំពេញ តាមលក្ខណៈវិនិច្ឆ័យតែមួយ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួន៣ សម្រាប់ការកែសម្រួលរូបិយវត្ថុ៕

To Top