ព័ត៌មានអន្តរជាតិ

សត្វអណ្តើកយក្ស Diego នឹងនាំយកទៅដែនដីកំណើតខ្លួនវិញ ក្រោយពីធ្វើការបង្កាត់ពូជរួចរាល់

អាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ថា លោក Raul Ledesma រដ្ឋមន្ត្រីក្រសួងអប់រំ និងបរិស្ថាន បានលើកឡើងកាលពីថ្ងៃសុក្រថា សត្វអណ្តើកដ៏ល្បីល្បាញខ្នាតយក្ស ដែលគេដាក់ឈ្មោះថា Diego នឹងត្រូវគេនាំយក ទៅកាន់ទឹកដីកំណើតរបស់វាវិញ នៅដែនកោះ Galapagos ក្រោយពីវាបានក្លាយជាបិតា របស់កូនៗជាច្រើនក្បាល ដែលត្រូវបានគេបង្កាត់ពូជតាមកម្មវិធី នៅក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដើម្បីរក្សាបាន នូវប្រភទពូជសត្វអណ្តើកចៀសវាងផុតពូជ ។

សត្វអណ្តើក Diego “នឹងត្រូវវិលទៅដីកំណើតវិញ” ក្រោយពីបានមកដល់ដែនដីកោះ Espanola អស់រយៈពេល៨ទសវត្សរ៍ក្រោយ ។ យើងកំពុងតែរៀបចំលែងសត្វអណ្តើក នៅក្នុងខែមីនា ហើយយើងកំពុងតែឈាន ដល់ទីបញ្ចប់នៃកម្មវិធីបង្កាត់ពូជ នៅលើដែនកោះ ។ លោក Ledesma បានថ្លែងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា Diego ដែលមានអាយុជាង១០០ឆ្នាំ ត្រូវបាននាំមកចូលរួម ក្នុងកម្មវិធីនៅឯសួនសត្វ San Diegoរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជាមួយនឹងប្រភេទអណ្តើក ចំនួន១៤ប្រភេទទៀត ដែលនាំមកពីដែនកោះ Espanola ។

សត្វអណ្តើកខាងលើនេះ បាននាំមកពីដែនកោះ Galapagos ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោក ស្ថិតនៅចម្ងាយ៩៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រអេក្វាឌ័រ ៕

To Top
×