ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២០នេះ បាននិងកំពុងអញ្ជើញ ធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជន ប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ...
ភ្នំពេញ៖ ដោយស្ថានភាពនៃជំនន់ទឹកភ្លៀង បានវិលទៅរកភាពប្រក្រតីវិញ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតឲ្យលោក លោកស្រី ដែលមានមធ្យោបាយ ដឹកជញ្ជូនធុនធំទាំងអស់ អាចប្រកបរបររកស៊ី ទទួលទានឡើងវិញ បាននៅលើផ្លូវជាតិទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ ជាធម្មតាចាប់ពីម៉ោង 00 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះតទៅ។ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មកររោងចក្រចំនួន៦៩៧នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ចុះជួយដឹកជញ្ជូនសម្ភារៈរបស់ខ្លួនពីក្នុងរោងចក្រទៅផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រងកង សង្រ្គោះមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃ១៩ តុលា នៅផ្សារព្រែកជ្រៃបានសង្រ្គោះ និងដឹកជញ្ជូនចំនួន ១០៣ដង...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំង តាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃ មួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយ នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានយករូបប្រាសាទ អង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយ នៃផ្ទាំងឃោសនា ផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនង ទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហូរចាក់មកពីប្រទេសថៃ ។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង សូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹក អូរព្រំដែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភភេសជ្ជៈចម្រុះដល់កងកម្លាំងកងពលតូចលេខ៧០ និងបណ្តាអង្គភាពសង្រ្គោះដែលកំពុងប្រចាំការដើម្បីចុះជួយប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ ការឧបត្ថម្ភភេសជ្ជៈសម្តេចទាំងទ្វេនេះ ក្នុងគោលបំណង ចូលរួមចំណែកការងារមនុស្សធម៍ លេីកទឹកចិត្ត និងទំនុកបំរុងដល់កងកម្លាំងសង្រ្គោះ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១៥០ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាល អយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ជាង២៧៧០០សំណុំរឿង ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា កាលពីថ្ងៃ ទី១៦ តុលា...
ភ្នំពេញ៖ បណ្ដាគណបក្ស ក៏ដូចជាបណ្ដាអង្គការ ក្រៅរដ្ឋាភិបាលបានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបានរៀបចំដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ បានយ៉ាង រលូនបើទោះបីជាមិនទទួលបានលទ្ធផលល្អឥតខ្ចោះក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សេចក្ដីប្រកាសបញ្ជាក់ទៀតថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹម ថ្ងៃទី១៨ ខែតុលា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ក្រសួងព្រៃឈើ និងទប់ស្កាត់អគ្គីភ័យប្រចាំ រដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃប្រមាណជាង៨.៦០០កន្លែង ដែលបានបំផ្លាញព្រៃឈើដែលមានផ្ទៃដីជាង៤,១លានអារ ស្មើនឹង១៦.៥៩២គីឡូម៉ែត្រក្រឡា នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ចាប់តាំងពីកើតឡើងនៅក្នុងឆ្នាំនេះ ។ រហូតមកដល់ពេលនេះ សរុបអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅទូទាំងរដ្ឋនេះមានចំនួន៣១នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង៩.២០០កន្លែង ។ ក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរលីប៊ី បានប្រកាសកាល ពីថ្ងៃអាទិត្យថា បានរកឃើញសាកសពចំនួន១២នាក់ ដែលមិនស្គាល់អត្តសញ្ញាណ នៅក្នុងផ្នូរដ៏ធំមួយនៅក្រុង Tarhuna ប្រមាណ៩០គីឡូម៉ែត្រ នៃរដ្ឋធានីទ្រីប៉ូលី ។ លោក Abdul-Aziz Jafri អ្នកនាំពាក្យមកពី អគ្គរដ្ឋអាជ្ញាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៃជនបាត់ខ្លួន បានប្រាប់ដល់ស៊ិនហួថា...