ព័ត៌មានជាតិ

ក្រោយផ្ទុះការរិះគន់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃបានផ្លាស់ប្តូរផ្ទាំង ឃោសនាកុន ដែលយករូបប្រសាទអង្គរវត្តរបស់ខ្មែរទៅដាក់

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំង តាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃ មួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយ នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានយករូបប្រាសាទ អង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយ នៃផ្ទាំងឃោសនា ផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនង ទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះ មិនពាក់ព័ន្ធនឹងកម្ពុជាទេ។

ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំង ឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ ៕

To Top