ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥...
បរទេស៖ តុលាការបានដោះលែងអ្នកតវ៉ាចំនួន ៨ នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការ Pathumwan ក្រុងបាងកក បានច្រានចោលសំណើរបស់ប៉ូលីសដែលបានឃុំខ្លួនក្រុមបាតុករចំនួន ៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួបប្រជុំខុសច្បាប់ ក្រោមក្រឹត្យរដ្ឋគ្រាមានអាសន្ន។ តុលាការបានសំអាងថាពួកគេមានទីលំនៅអចិន្ត្រៃយ៍ ហើយមិនមានហានិភ័យក្នុងការចាកចេញនោះទេ។ ក្នុងចំណោមអ្នកទាំង ៨នាក់នោះ...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ដោយប្រឆាំងនឹងក្រឹត្យស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជាឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់នៅក្នុងរដ្ឋធានីក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំត្រូវបានគេស្នើសុំឱ្យទៅទីតាំងដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថាប្រទេសចិន កំពុងតែបង្កើនចំនួនប្រជាជនដែលទទួលការចាក់វ៉ាក់សាំងការពារមេរោគឆ្លង តាមការពិសោធដោយទីក្រុងផ្តល់ជូនប្រជាជនទូទៅ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាផ្តល់ជូនឥតគិតថ្លៃ ដល់និស្សិតដែលទៅបរទេស ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាបានឲ្យដឹងថា ទីក្រុង Jiaxing ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសៀងហៃ កំពុងផ្តល់វ៉ាក់សាំងដែលស្ថិតក្រោមការផលិតដោយក្រុមហ៊ុន Sinovac ។ ក្រុមនេះបាននិយាយថា...
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បង្ហាញ នូវលេខទូរស័ព្ទ បញ្ជាការស្រាល ប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដោះស្រាយបញ្ហា ទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ ។ ១. គោលដៅ រង្វង់មូលគួរស្រូវ និង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះបានឲ្យដឹងថា មកដល់ពេលនេះ ពុំមានការព្រលែងទឹកពីទំនប់ធំ ឈ្មោះហួរយ៉ាង របស់ថៃនោះឡើយ ចំពោះការរលិច ផ្លូវជាតិលេខ៥៨ ប្រវែងជាង១០០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ ដោយសារពីយប់មិញមានភ្លៀងខ្លាំង នៅខាងទឹកដីថៃគួបផ្សំ នឹងមានភ្លៀងក្នុងប្រទេសកម្ពុជា ។ យោងតាមរបាយណ៍ ពីមន្រ្តីីក្រសួងធនធាននិងឧតុនិយម បានឱ្យដឹងថា ” តាមបទបញ្ជាពីលោករដ្ឋមន្រ្តី...
ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង ១ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងនោះអាជ្ញាធរ រាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់គ្រប់ពេល មិនថាការហូបចុក ការស្នាក់នៅ និងការធ្វើអនាម័យ ដើម្បីសុខភាពល្អប្រសើរនោះទេ តួយ៉ាង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង...
ភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក ព្រះរាជអំណោយ ចែកជូនប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៥៤៥គ្រួសារ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនខឿនការពារច្រាំងទន្លេ ដែលបានសាងសង់រួច ១០០% នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលកន្លងមកធ្លាប់ទទួលរងការវាយប្រហារ ពីទឹកជំនន់ ដែលបណ្តាល ឲ្យបាក់ច្រាំងជារឿយៗ...