ស្ថានភាពជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក បញ្ជាក់ថាមកដល់ពេលនេះ ពុំមានការបើកទឹក ពីទំនប់ធំរបស់ថៃឡើយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះបានឲ្យដឹងថា មកដល់ពេលនេះ ពុំមានការព្រលែងទឹកពីទំនប់ធំ ឈ្មោះហួរយ៉ាង របស់ថៃនោះឡើយ ចំពោះការរលិច ផ្លូវជាតិលេខ៥៨ ប្រវែងជាង១០០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ ដោយសារពីយប់មិញមានភ្លៀងខ្លាំង នៅខាងទឹកដីថៃគួបផ្សំ នឹងមានភ្លៀងក្នុងប្រទេសកម្ពុជា ។

យោងតាមរបាយណ៍ ពីមន្រ្តីីក្រសួងធនធាននិងឧតុនិយម បានឱ្យដឹងថា ” តាមបទបញ្ជាពីលោករដ្ឋមន្រ្តី លឹម គាន ហោ ក្រោយពីទទួលបានពត៏មាន មកបានបញ្ជា ជាបន្ទាន់ដល់ លោកប្រធានមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ ចុះពិនិត្យដល់ទីតាំង ដោយមានការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០-១៣០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ដោយសារពីយប់មិញ មានភ្លៀងខ្លាំង នៅខាងទឹកដីថៃគួបផ្សំ នឹងមានភ្លៀងក្នុងប្រទេសប្រមាណ25mm”។
ក្រសួងបញ្ជាក់ថា «តែមិនមែន ជាការបើកព្រលែងទឹក ពីទំនប់ធំ ឈ្មោះហួរយ៉ាង របស់ថៃនោះឡើយ។ ទឹកទាំងនេះមួយចំណែកធំ នឹងហូរប្រមូលចូលអាងត្រពាំងថ្ម ដែលបានបញ្ជាឲ្យ បើកបន្ធូរបរិមាណ តាំងពីព្រឹកមិញមកម្លេះ »។

ស្ថានភាទឹក នៅតាមព្រំដែនថៃ៖
១-អូរកំបុត ស្ថិតនៅ ឃុំគោករមៀត ស្រុកថ្មពួក ទឹកបានហូរចូល ពីថៃ ម៉ ១១ ថ្ងៃទី១៧ ខែ តុលា ឆ្ន្នំា២០២០ (ហូរខ្លាំង)។
២-អូរអាងក្តឹបថ្ម ទឹកហូរកាត់ថ្នល់ជាតិ លេខ ៥៨ លិចថ្នល់ជាតិប្រវែង ១២០ម-១៣០ម នៅឃុំគោករមៀត ស្រុកថ្មពួក។

  • តាមពត័មាន មកពីទឹកភ្លៀងខ្លាំងនៅថៃ យប់មិញ ៕
To Top