វីដេអូ អ្នកនយោបាយ តុកាហ្វេ: «នយោបាយ ចំណេញ-ចំណេញ» ខុសពីនយោបាយ «ឈ្នះ-ឈ្នះ»!
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា ដោយសារបរិស្ថាន វិនិយោគនៅកម្ពុជា មានភាពទាក់ទាញ មានអ្នកវិនិយោគ អាមេរិកជាច្រើន កំពុងមានចំណាប់ អារម្មណ៍ ដាក់ទុនវិនិយោគ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ មិនបានលើកឡើងពីប្រទេសកូរ៉េខាងជើងនោះទេ នៅក្នុងសុន្ទរកថា របស់លោកទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិកាល ពីថ្ងៃអង្គារ ដែលនេះគឺជាលើកទី១ ដែលលោកមិនបាននិយាយអំពីរដ្ឋកុម្មុយនិស្ត នៅក្នុងសុន្ទរកថាចំនួន ៤ របស់សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថាប្រហែល ៧ នាទីប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងអំពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាជាច្រើនទៀតដែល កំពុងប្រឈមនឹងសហរដ្ឋអាមេរិក និងនៅលើពិភពលោក ប៉ុន្តែមិនបាននិយាយ...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា ស្ត្រីជនជាតិកាណាដា ម្នាក់ ត្រូវបានចោទប្រកាន់ពីបទ បានផ្ញើរសំបុត្រចំនួន០១ច្បាប់ ជូនដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបង្កប់នូវសារធាតុពុលម្យ៉ាង ដែលគេហៅថា ខ្ញែរ ហើយបានចោទប្រកាន់ជាផ្លូវការហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលនេះជាការគំរាមកំហែង មួយដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា និងដាក់ផែនការ ដល់ស្នងការ ស្នងការដ្ឋានភស្តុភារកងទ័ពជើងទឹក កងអនុសេនាធំការពារ និងកីទ្បាកងទ័ពជើងទឹក។ ពិធីប្រារព្វធ្វេីឡង នៅស្នងការដ្ឋានភស្តុភារកងទ័ពជើងទឹក៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ទឹកដោះម្តាយ គឺជាអាហារដ៏ល្អឥតខ្ចោះ សម្រាប់ទារក និងកុមារនៅគ្រប់កាលៈទេសៈ ទាំងអស់ហើយគ្មាន ផលិតផលឬទឹកដោះគោម្សៅផ្សំតាម រូបមន្តណាមួយដែលល្អប្រសើរ ជាងទឹកដោះម្តាយនោះទេ។ សូមជម្រាបថា នាពេលថ្មីៗនេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានម្តាយមួយចំនួន បានត្អូញត្អែរពីបញ្ហាសុខភាព កូនៗរបស់ពួកគាត់ បន្ទាប់ពីបានបំបៅទឹកដោះគោម្សៅផ្សំតាមរូបមន្ត។ ក្នុងចំណោមម្តាយៗ ទាំងនោះ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានស្នើឱ្យក្រុមហ៊ុនអាមេរិក មកធ្វើការវិនិយោគ លើវិស័យសុខាភិបាល នៅកម្ពុជាបន្ថែមទៀត។នេះបើយោងតាមក្រសួងសុខាភិបាល។ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០លោកស្រីរដ្ឋលេខាធិការ មានប្រសាសន៍ថា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ ដោយសារតែជំងឺកូវីដ-១៩...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចំាថ្ងៃទាបបំផុត ស្ទើរជិត១ខែ គិតត្រឹមថ្ងៃអង្គារ ខណៈដែលត្រៀមធ្វើការវិនិច្ឆ័យទៅលើប្រសិទ្ធិភាពវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេល២-៣សប្តាហ៍បន្ទាប់ ។ ទិន្នន័យរបស់សុខាភិបាលសហព័ន្ធបានបង្ហាញថា មានករណីថ្មីចំនួន៧៥.០៨៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ និងមានអ្នកស្លាប់ចំនួន១.០៥៣នាក់ ក្នុងអំឡុងពេលដូចគ្នា ។...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គ.ជំនាញ ពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋានគរបាល រាជធានី-ខេត្ត ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា អង្គភាពពាក់ព័ន្ធទាំងអស់ទី១-ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អ តាមគោលកា រណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ទី២-ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានព្រមានថា ប្រទេសនេះនឹងបាត់បង់ឱកាស ក្នុងការឆ្ពោះទៅមុខ ប្រសិនបើការតវ៉ាប្រឆាំងរដ្ឋាភិបាល នៅតែបន្តកើតមាន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានលើកឡើងថា មេដឹកនាំបាតុកម្មបានដឹង...