ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣.៤៩៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីមួយប្រចាំថ្ងៃដែលគេបញ្ជាក់ គិតចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។ កាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺដែលខ្ពស់បំផុតក្នុងកំណត់ត្រាមុនរបស់ប្រទេសនេះ ដែលមានករណីថ្មីចំនួន១៣.២១៥នាក់ ។ តួលេខគិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកឆ្លងជំងឺកូវីដ១៩របស់ប្រទេសបារាំង បានកើនឡើងដល់៤៤២.១៩៤នាក់ ។ អ្នកជំងឺប្រមាណ៣១.២៧៤នាក់បានស្លាប់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារធនធានព្រៃឈើ និងទប់ស្កាត់អគ្គិភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានចេញរបាយការណ៍ចុងក្រោយមួយថា ភ្លើងឆេះព្រៃបានបន្តកើតឡើង ចំនួន០៣កន្លែងធំៗ នៅជិតឆកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយភ្លើងឆេះព្រៃនេះ បានកើតឡើង ក្រោយពីមានរន្ទះបាញ់កាលពីខែមុន ហើយបានទប់ស្កាត់ទាំងស្រុង កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ភ្លើងឆេះទ្រង់ទ្រាយធំ នៅតែបន្តឆេះនៅភាគខាងជើង កាលីហ្វ័រនីញ៉ា នៅឡើយ...
បរទេស៖ ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ការបន្ធូរបន្ថយទណ្ឌកម្ម អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉អ់ ដែលព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ នឹងនៅតែបន្តរហូតផុតថ្ងៃទី២០ ខែកញ្ញា ស្របពេលដែលសហរដ្ឋអាមេរិក អះអាងថា ទណ្ឌកម្មទាំងអស់គួរតែដាក់ឡើងវិញ។ នៅក្នុងលិខិតមួយ ឲ្យទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិមួយ ភាគីអឺរ៉ុបទាំង៣ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ...
តាមពិត លោកស្រី សូ ស្រីពៅ មានរឿងរកាំរកុះក្តីក្តាំលែងលះគ្នាចាប់តាំងពីឆ្នាំ ២០១៣ មកម៉្លេះ។ ហើយការលែងលះគ្នានេះ បានតម្រូវឱ្យភាគីម្ខាងបាត់បង់សិទ្ធិបីបាច់ថែរក្សាកូនស្រី ក្នុងបន្ទុកម្នាក់ឈ្មោះ សួង អេលីស តាមការសម្រេចរបស់តុលាការ ។ សំណុំរឿងរដ្ឋប្បវេណី ជាវិវាទក្នុងគ្រួសារ ដែលមានសាលក្រមស្ថាពរ តាំងពីឆ្នាំ២០១៥ តែអនុវត្តមិនបានជោគជ័យ ត្រូវបានលោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការផ្សះផ្សារសម្របសម្រួលឡើងវិញ ដើម្បីឱ្យគូភាគីទាំងពីរ យល់ព្រមអនុវត្តដោយស្ម័គ្រចិត្តបានជោគជ័យ ដើម្បីសេខក្តី សុភមង្គល ក្រោយពីការលែងលះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែ កញ្ញាឆ្នាំ២០២០ ព្រឹកមិញនេះ នៅវិមានសន្តិភាព។ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ដួង តារា បានដឹកនាំក្រុមការងារសម្របសម្រួល អនុវត្តឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការផ្សះផ្សារ និងសម្របសម្រួល អតីតស្វាមីភរិយាវ័យកណ្តាលមួយគូ ឱ្យយល់ព្រមអនុវត្តតាមសាលក្រមរដ្ឋប្បវេណី និងកំណត់ហេតុអនុវត្តរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា សាលក្រមរដ្ឋប្បវេណីលេខ៣០ ម ភ.ព.រ.វ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានសម្រេច ឱ្យឈ្មោះ សូ ស្រីពៅ ជាម្តាយ ជាអ្នកមានអំណាចមេបា លើកូនឈ្មោះ សួង អេលីស ភេទស្រី កើតថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ហើយសាលក្រមនេះ បានចូលជាស្ថាពរ និងមានអនុភាពអនុវត្តតាមផ្លូវច្បាប់។ ដោយមានការស្នើសុំពីភាគីដើមចោទឈ្មោះ សូ ស្រីពៅ សាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលក្រមខាងលើចំនួនពីរដងរួចមកហើយ តែនៅតែមិនទទួលបានជោគជ័យ ដោយសារភាគីចុងចម្លើយឈ្មោះ សួង ភិសិរ្យណៈរង្គ មិនព្រមអនុវត្តតាមកំណត់ហេតុអនុវត្តរបស់តុលាការឡើយ ទោះខ្លួនបានផ្តិតមេដៃ នៅលើកំណត់ហេតុនោះ នៅចំពោះមុខមន្ត្រីទទួលបន្ទុកអនុវត្តក៏ដោយ ។ ដោយសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនស្រី ដែលស្ថិតក្រោមការគ្រប់គ្រង ដោយខុសច្បាប់របស់ចុងចម្លើយជាប្តី ឈ្មោះ សូស្រីពៅ ជាម្តាយ បានស្វះស្វែងប្តឹងផ្តល់រកយុត្តិធម៌ ទៅគ្រប់ស្តាប័នពាក់ព័ន្ធទាំងអស់ រហូតដល់មានសាលក្រមកំបាំងមុខ ក្នុងរឿងព្រហ្មទណ្ឌ ផ្តន្ទាទោសឈ្មោះ សួង ភិសិរ្យណៈរង្គ ដាក់ពន្ធធនាគារចំនួន ៦ ខែពីបទមិនព្រមប្រគល់អនីតិជនទៀតផង។ ប៉ុន្តែ ឈ្មោះសូ ស្រីពៅ នៅតែមិនទទួលបានយុត្តិធម៌ គឺតែមិនបានជួបកូនស្រីជាទីស្រលាញ់របស់ខ្លួន ដោយសារតែអ្នកអនុវត្តច្បាប់មិនមានវិធានការច្បាប់តឹងរឹង បង្ខំឱ្យភាគីចុងចម្លើយខ្លាចញញើតគោរពនិងអនុវត្តតាម។ ដោយសារអស់ជំនឿ នឹងភាពទាល់ច្រក ឈ្មោះ សូ ស្រីពៅ ជាម្តាយបានដាច់ចិត្តសុំក្តីមេត្តាសណ្តោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំជួយជាលើកចុងក្រោយដើម្បីខ្លួនមានឱកាសបានជួបមុខកូនស្រីជាទីស្រលាញ់របស់ខ្លួនដែលបានបែកគ្នាតាំងពីឆ្នាំ២០១៥មកម៉្លេះ។ ពិតណាស់ ពលរដ្ឋគ្រប់រូបគឺជាកូនចៅរបស់ សម្តេចទាំងទ្វេ។ សម្តេចលោកតែងមានក្តីមេត្តាធម៌ សណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទោះបីក្នុងស្ថានភាពណាក៏ដោយ។ ក្រោយពីបានទទួលសំណូមពរពីឈ្មោះ សូ ស្រីពៅ (ម្តាយ) សម្តេចតេជោបានចាត់ឱ្យ លោក ដួង តារា ជំនួយការសម្តេចផ្ទាល់ចុះធ្វើការងារនេះជាបន្ទាន់ ដើម្បីពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ ដើម្បីឱ្យមានការជួបជុំគ្នាឡើងវិញ រវាងម្តាយនិងកូន។ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ លោក ដួង តារា បាន អញ្ជើញភាគីទាំងពីរមកសម្របសម្រួល និងណែនាំពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ភាគីខាងចុងចម្លើយ យល់ព្រមប្រគល់កូនស្រី ឈ្មោះ សួង សូអេលីស ឱ្យទៅម្តាយឈ្មោះ សូស្រីពៅ តាមអំណាចសាលក្រម ដោយស្ម័គចិត្ត ហើយភាគីទាំងពីរ បានយល់ព្រមចុះកិច្ចព្រមព្រៀងអនុវត្ត ដោយស្ម័គចិត្តមួយនៅចំពោះមុខ លោក ដួង តារា ផងដែរ។ នៅរសៀលថ្ងៃដដែលនេះ លោក ដួង តារា និងក្រុមការងាររួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើសាក្សី ក្នុងការប្រគល់ទទួលកូនស្រី នៅគេហដ្ឋានខាងឪពុកឈ្មោះ សួង ភិសិរ្យណៈរង្គ ប្រកបដោយបរិយាកាសសប្បាយរីករាយ។ លោក ដួង តារា បានពន្យល់ថា ការលែងលះ គឺគ្រាន់តែជាមធ្យោបាយមួយដើម្បី រំលាយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ប៉ុន្តែក្រោយការលែងលះ ភាគីត្រូវពិចារណាអំពី សុភមង្គលរបស់ កូន និងកុំបង្កើតមានវប្បធម៍ចងគំនុំជាសត្រូវ ព្រោះថាកូនមិនមានកំហុសទេ ហើយភាគីមិនមែនត្រូវយកកូនជាចំណាប់ខ្មាំងឡើយ ។ លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យរូបលោក បានចូលរួមចំណែកជួយដោះស្រាយវិវាទនានា ឈរតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោក ដួង តារា បានថ្លែងបន្ថែមថា សម្តេចទាំងទ្វេតែងឈ្លៀតពេលវេលាដ៏មានតម្លៃគិតគូរដោះស្រាយពីទុក្ខកង្វល់ប្រជាពលរដ្ឋ ដោយមិនខ្លាចពីការនឿយហត់ឡើយ។ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសសាលាដំបូងរាជធានីភ្នំពេញ និង ព្រះរាជអាជ្ញាក្រុងដែលបានសហការ ចូលរួមនៅក្នុងសំណុំរឿងមួយនេះ ដោយទទួលបានលទ្ធផលល្អ ជូនឪពុកម្តាយ និងកូន និងជូនប្រមុខដឹកនាំរបស់យើងទាំងអស់គ្នា៕ (ហ្វេសប៊ុកផេក Duong Dara)
បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃសៅរ៍នេះ ទណ្ឌកម្មអង្គការសហប្រជាជាតិលើអ៊ីរ៉ង់ទាំងអស់ ចាំបាច់ត្រូវតែដាក់ឡើងវិញ ហើយបម្រាមអាវុធលើប្រទេសនេះ នឹងមិនផុតកំណត់នៅក្នុងពាក់កណ្ដាលខែតុលានោះទេ។ ប៉ុន្តែសមាជិកចំនួន១៣ ក្នុងចំណោមសមាជិកទាំង១៥ប្រទេស ដែលរួមបញ្ចូលទាំងសម្ពន្ធមិត្តយូរអង្វែងរបស់អាមេរិកផងនោះ បាននិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន គឺចាត់ទុកជាមោឃៈ ហើយមន្ត្រីការទូតនិយាយថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលទំនងជានឹងដាក់ឡើងវិញនូវសម្ពាធនានា ដែលបានលើកលែងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោកនានាជាមួយប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅឈប់ឲ្យទីក្រុងតេអេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែ។ ...
បរទេស ៖ កងកម្លាំងទ័ពអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ ជាលើកទីពីរ ដោយសារតែយន្តហោះចិនជាច្រើនគ្រឿង បានហោះចូលមកជិត កោះតៃវ៉ាន់ និងបានឆ្លងបន្ទាត់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ ទន្ទឹមនឹងរដ្ឋាភិបាលកោះនេះ បានជំរុញទីក្រុងប៉េកាំងឲ្យដកថយវិញ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចិនចំនួន១៩គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍លើកនេះ ដោយខ្លះបានឆ្លងបន្ទាត់ កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយគ្រឿងដទៃទៀត បានហោះហើរចូល...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានបង្ហាញ តួលេខនៃវ៉ាក់សាំងកូវីដ១៩ ចំនួន៣០ផ្សេងគ្នា ដែលកំពុងតែស្ថិតនៅក្នុងតំណាក់ការ ផលិតនៅឡើយ នៅក្នុងប្រទេសរបស់ខ្លួន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌាបានបញ្ជាក់ទៀតថា បេក្ខភាពចំនួន៣០ គឺកំពុងស្ថិតនៅក្នុងតំណាក់កាលផលិតរៀងៗខ្លួន ដោយក្នុងនោះចំនួន៣បេក្ខភាព នៅក្នុងតំណាក់កាលទី១ ទី២ និងទី៣និង ៤បេក្ខភាពទៀត នៅក្នុងតំនាក់ការ...
បរទេស ៖ រូបថតពីផ្កាយរណប ពាណិជ្ជកម្ម គឺថា Type 002 ដែលជា នាវាផ្ទុកយន្តហោះទីបី របស់កងទ័ពរំដោះប្រជាជនចិន (PLAN) និងប្លង់ស្មើរទី ២ ដែលបានសាងសង់នៅក្នុងស្រុក ផ្តល់នូវទិដ្ឋភាពច្បាស់បំផុត នៃនាវានេះ បន្ទាប់ពីមានការស្ថាបនា និងការផ្លាស់ប្តូរទីតាំងថ្មី ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ a...
ភ្នំពេញៈ ៖ តាមរបាយការណ៍ របស់អធិការនគរបាលខណ្ឌដូនពេញបានបង្ហាញថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងរដ្ឋបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោមបក្សពួកផ្សេងទៀត បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូរបស់ពលរដ្ឋ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត...