វ៉ាស៊ីនតោន/ភ្នំពេញ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៥ ខែកញ្ញាបានដាក់ក្នុងបញ្ជីខ្មៅ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែចិន, អាកាសយានដ្ឋាន និងកន្លែងកម្សាន្តនៅប្រទេសកម្ពុជា ដោយនិយាយថា ក្រុមហ៊ុននេះបានសាងសង់លើដី ដែលរឹបអូសយកពីប្រជាជនក្នុងតំបន់ ហើយមាន “ របាយការណ៍ដែលគួរឱ្យទុកចិត្ត” ដែលវាអាចត្រូវបានប្រើដើម្បីទទួលយោធាចិន។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផាននៅថ្ងៃពុធ ទី១៦ ខែកញ្ញាឆ្នាំ២០២០នេះ បានច្រានចោលរបាយការណ៍ស្ថាប័នហិរញ្ញវត្ថុអាមេរិក ជុំវិញក្រុមហ៊ុន អភិវឌ្ឍន៍តារាសាគរ UDG។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកស៊ីផាន បានលេីកឡេីងថា គោរពជម្រាបជូន បណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs “គួរសោកស្ដាយ នូវរបាយការណ៍របស់ស្ថាប័នហិរញ្ញវត្ថុ សហរដ្ឋអាមេរិក ដែលធ្វើការចោទប្រកាន់ តាមរយៈអង្គហេតុ នៃរបាយការណ៍របស់ខ្លួន គឺប្រាសចាកពីការពិតទាំងស្រុង។...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch សម្រាប់តាមដានជំងឺឆ្លង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងពី១.៤០៧នាក់ ដល់២៦១.៧៦២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យចេញពីវិទ្យាស្ថានខាងលើ ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ ដោយសារជំងឺនេះ ហើយចំនួនប្រចាំថ្ងៃកើនឡើងខ្ពស់បំផុត គឺចាប់តាំងពីថ្ងៃទី១៤...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ទូរទស្សន៍ al-Jadeed local TVបានផ្សាយព័ត៌មានថា អគ្គីភ័យទ្រង់ទ្រាយធំមួយ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនេះ នៅក្នុងអគារមួយកន្លែងនៅក្រុង Beirut ។ ក្រុមការពារជនស៊ីវិល បានព្យាយាមពន្លត់អគ្គីភ័យ ហើយមន្ត្រីការពារជនស៊ីវិល លោក George Abou Moussa បានប្រាប់ដល់ទីភ្នាក់ងារស៊ីនហួយ៉ាងដូច្នេះ...
តាមការផ្សាយដំណឹងនៃ Los Angeles Timesនៃសហរដ្ឋអាមេរិក នាពេលថ្មីៗនេះឱ្យដឹងថា ការវិភាគថ្មីៗអំពីកំណត់ត្រាព្យាបាលនៃគ្លីនិក និងមន្ទីរពេទ្យ UCLAបានបង្ហាញថាវីរុសកូរ៉ូណាប្រភេទថ្មី ប្រហែលមាននៅក្នុងក្រុងLos Angeles នាខែធ្នូឆ្នាំ២០១៩ ពោលគឺមុនពេលប្រទេសចិន បានធ្វើរបាយការណ៍ស្តីពីករណីជំងឺរលោកសួត ដែលមិនច្បាស់មូលហេតុ នៅក្រុងវូហានខេត្តHubei ជូនអង្គការសុខភាពពិភពលោក។ កាលពីមុន ពេលវេលាដំបូងបំផុតដែលលេចចេញ ករណីជំងឺកូវីដ១៩ត្រូវ សហរដ្ឋអាមេរិកកំណត់ គឺនៅពាក់កណ្តាល ខែមករាឆ្នាំនេះ។ អ្នកស្រាវជ្រាវនៃUCLA និងសកលវិទ្យាល័យវ៉ាស៊ីនតោន បានកត់ត្រានូវសភាពការណ៍ ដែលនៅពេលនោះ ចំនួនអ្នកជំងឺដែលទទួលការព្យាបាល...
ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា នៅថ្ងៃអង្គារនេះ ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន ៩គ្រឿងទៅកាន់ដងតារាវិថី នៅឯសមុទ្រលឿង ។ ផ្កាយរណបចំនួន ៩គ្រឿង ជាកម្មសិទ្ធិរបស់ក្រុម Jilin-1 Gaofen 03-1 បានបាញ់បង្ហោះឡើងតាមរយៈគ្រាប់រ៉ុក្កែត Long March-11 ដែលជាការបាញ់បង្ហោះ...
ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃពុធទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ពីស្ថានភាពជំងឺគ្រុនផ្តាសាយធំ នៅទូទាំងប្រទេសកម្ពុជា ។ ១. តាមការសរុបខេត្តចំនួនបួន (តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលមានព្រះសង្ឍអាពាធរោគាកន្លងមក និងក្នុងពេលថ្មីៗនេះ មានចំនួនប្រមាណជាង១២០អង្គហេីយ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យប្រក្រតីនូវចំណងការទូត ជាមួយអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន នៅឯសេតវិមាន នៅថ្ងៃអង្គារម្សិលមិញនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ រដ្ឋមន្រ្តីក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួមលោកស្រី Sheikh Abdullah bin Zayed al-Nahyan...
សេអ៊ូល៖ អ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិកម្នាក់ បានអំពាវនាវឱ្យកូរ៉េខាងជើងវិលត្រឡប់ទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ដែលបានចុះហត្ថលេខា ជាមួយសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំកំពូលឆ្នាំ២០១៨ ដោយសង្កត់ធ្ងន់ថា ការធ្វើបែបនេះនឹងធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការ ប្រឈមមុខនឹងបញ្ហាផ្សេងៗរួមទាំងមេរោគថ្មីផងដែរ។ លោក David Stilwell ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមិនបាននិយាយថា តើសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាព ព័ត៌មានអំពីរបៀបដែលកូរ៉េខាងជើងកំពុងធ្វើយ៉ាងណា នៅពេលមានព្យុះទីហ្វុង តាមរដូវ ប៉ុន្តែលោកបានទទូចថា ការរំសាយអាវុធនុយក្លេអ៊ែរ...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោក Marc Thayre អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ភាគីទាំងពីរ កម្ពុជា-អង់គ្លេស ប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។...