ព័ត៌មានជាតិ

របាយការណ៍សិក្សាស្រាវជ្រាវចែងថា ​ករណីឆ្លងជំងឹកូវីដ១៩ នៅសហរដ្ឋអាមេរិក ប្រហែល លេចចេញ នៅមុននិងក្រោយ បុណ្យណូអែល ឆ្នាំ២០១៩

 តាមការផ្សាយដំណឹងនៃ Los Angeles Timesនៃសហរដ្ឋអាមេរិក នាពេលថ្មីៗនេះឱ្យដឹងថា ​​​​ការវិភាគថ្មីៗអំពីកំណត់ត្រាព្យាបាលនៃគ្លីនិក​ និងមន្ទីរពេទ្យ UCLAបានបង្ហាញថាវីរុស​កូរ៉ូណាប្រភេទថ្មី ប្រហែលមាននៅក្នុងក្រុងLos​ Angeles​ នាខែធ្នូឆ្នាំ២០១៩​​​ ​ពោលគឺមុនពេល​ប្រទេសចិន បានធ្វើរបាយការណ៍ស្តីពីករណីជំងឺរលោកសួត ដែលមិនច្បាស់មូលហេតុ នៅក្រុងវូហានខេត្តHubei ជូនអង្គការសុខភាពពិភព​លោក។ កាលពីមុន ពេលវេលាដំបូងបំផុតដែល​លេចចេញ ករណីជំងឺកូវីដ១៩ត្រូវ សហរដ្ឋអា​មេរិកកំណត់ គឺនៅពាក់កណ្តាល ខែមករាឆ្នាំនេះ។

​​      អ្នកស្រាវជ្រាវនៃUCLA និងសកល​វិទ្យាល័យវ៉ាស៊ីនតោន បានកត់ត្រានូវសភាពការណ៍ ដែលនៅពេលនោះ ចំនួនអ្នកជំងឺដែលទទួលការព្យាបាល ដោយសារអាការរោគក្អក បានកើនឡើងយ៉ាងលេចធ្លោ។សភាពការណ៍នេះ បានចាប់ផ្តើមនៅសប្តាហ៍ចំថ្ងៃទី ២២ខែធ្នូឆ្នាំ ២០១៩ ហើយបានបន្តរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២០។អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា អ្នកជំងឺខ្លះដែលក្អកប្រហែលមានជំងឺផ្តាសាយតាមរដូវ​​​    ហើយមានអ្នកជំងឺខ្លះពាក់ព័ន្ធនឹងការផ្ទុះជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយបារីអេឡិចត្រូនិចកាលពីឆ្នាំមុន​។ប៉ុន្តែគេមិនអាចច្រានចោល ថាអ្នកជំងឺមួយចំនួន គឺជាអ្នកជំងឺឆ្លងជំងឺកូវីដ១៩ ។នេះបានបង្ហាញថា វីរុសកូរ៉ូណាប្រភេទ ថ្មីបានរីករាលដាលយ៉ាងស្ងាត់ស្ងៀមនៅក្រុង Los Angelesនិង តំបន់ជុំវិញ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top