ព័ត៌មានជាតិ

Top news: អ្នកនាំពាក្យ ស្ថានទូតចិន ប្រចាំកម្ពុជា បង្ហាញមតិស្តីអំពី ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើ ក្រុមហ៊ុន Union Development Group ដែលជាសហគ្រាសចិន ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញមតិស្តីអំពី ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើ

ក្រុមហ៊ុន Union Development Group ដែលជាសហគ្រាសចិន ក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន ឱ្យដឹងថា  កាលពីថ្ងៃទី ១៥ ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើគម្រោងរបស់ ក្រុមហ៊ុន Union Development Group នៅកម្ពុជា ដោយស្របតាមច្បាប់ The Global Magnitsky Human Rights និង បទបញ្ជារដ្ឋបាលពាក់ព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ប្រភពដដែលបន្តថា «ដូចដែលយើងបានដឹងហើយថា តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះ និង គម្រោងតំបន់ពិសេសទេសចរណ៍លំហែកាយ DARA SAKOR នៅកម្ពុជា ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាគម្រោងចម្រុះខ្នាតធំដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនក្រោមសម្ព័ន្ធ Tianjin Union Group ដែលជាសហគ្រាសឯកជនរបស់ចិន។ គម្រោងនេះបានអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិនានារបស់ប្រទេសកម្ពុជា ហើយបានចូលរួមចំណែកក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា»។

ស្ថានទូតចិនបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួន មកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដី ប្រទេសកម្ពុជា នេះគឺជាសកម្មភាពដែលប្រើអំណាចកៀបសង្កត់ជាខ្លាំង។ ការកៀបសង្កត់របស់សហរដ្ឋអាមេរិក ទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុង លើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ផងដែរ។

ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការជំទាស់ និង ថ្កោលទោសជាដាច់ខាតចំពោះទង្វើមួយនេះ។ «យើងទទូចដល់ភាគី សហរដ្ឋអាមេរិកកែប្រែវិធីសាស្រ្តខុសមួយនេះជាបន្ទាន់ និង ដកទណ្ឌកម្មសម្រេចទាំងស្រុងរបស់ខ្លួនផងដែរ»៕

ដោយ: សយ សុភា

中国驻柬埔寨大使馆发言人

就美国对在柬中资企业优联集团实施制裁发表谈话

     9月15日,美国财政部发表声明,声称将根据《全球马格尼茨基人权法案》和美政府有关行政令,对中国优联发展集团有限公司在柬埔寨项目进行制裁。

  众所周知,“柬埔寨综合投资开发试验区暨柬埔寨七星海旅游度假特区项目”是经柬埔寨政府批准,由中国民营企业天津优联集团旗下的优联发展集团有限公司投资的大型综合项目。该项目符合柬埔寨法律、法规,为推动柬经济社会发展做出了贡献。

美国政府罔顾事实,以莫须有的罪名,援引其国内法对柬境内的中资项目实施制裁,是赤裸裸的霸权行径。美方对在柬中资企业合法投资的打压,不仅损害了相关企业的合法权益,更是对柬埔寨主权的粗暴践踏。

  中国驻柬使馆对此表示强烈反对和谴责。我们敦促美方立即纠正这种错误做法,撤销所谓的制裁决定。

To Top
×