បរទេស៖ គណៈកម្មាធិការអឺរ៉ុប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើទីក្រុងមូស្គូឲ្យអនុញ្ញាតឲ្យ មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ផ្លាស់ប្តូរមកទទួលការព្យាបាល នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាឲ្យមានការស៊ើបអង្កេត លើការសង្ស័យលោកត្រូវគេបំពុល។ មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុបមួយរូប បាននិយាយប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយថា “យើងរំពឹងថា នឹងមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យនិងតម្លាភាពភ្លាមៗ ហើយប្រសិនបើត្រូវបានបញ្ជាក់មែននោះ អ្នកធ្វើត្រូវតែទទួលខុសត្រូវដាច់ខាត”។ លោកស្រីបាននិយាយបន្តទៀតថា...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើកដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរង របួសចំនួន៧០នាក់ ។នេះបើអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស...
ស្វាយរៀង : ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតមានការឈប់សម្រាក សងថ្ងៃចូលឆ្នាំ វិស័យទេសចរណ៍ ទូទាំង២៥រាជធានី-ខេត្ត បានងើបឡើងគួរឱ្យកត់សម្គាល់។ ខេត្តស្វាយរៀង ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរផងដែរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ខែសីហា ខេត្តភាគខាងត្បូងមួយនេះ ទទួលបានភ្ញៀវទេសចរ៦១៩៤នាក់ ភ្ញៀវអន្តរជាតិចំនួន ០៤ ។ លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្យាយាមប្រឹងប្រែង ឲ្យដាក់ទណ្ឌកម្ម អង្គការសហប្រជាជាតិទាំងអស់ លើអ៊ីរ៉ង់ឡើងវិញ រួមបញ្ចូលទាំងបម្រាមអាវុធ ដោយចោទថា ទីក្រុងតេអេរ៉ង់ កំពុងតែរំលោភបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក កាលពីឆ្នាំ២០១៥ បើទោះជាទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ កាលពី២ឆ្នាំមុនហើយក៏ដោយ។ ទន្ទឹមនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះអ្វីដែលលោកហៅថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែដ៏ភ្លីភ្លើធ្វើឡើង ដោយអតីតប្រធានាធិបតីអាមេរិក...
បរទេស៖ នៅក្នុងដំណើរមួយ ដែលត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភាពតានតឹង កើនកម្តៅកើនឡើងកាន់តែខ្លាំង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ រដ្ឋបាលលោក ត្រាំ នៅក្នុងសប្ដាហ៍នេះ បានបញ្ចប់ កិច្ចព្រមព្រៀងទ្វេភាគីចំនួន៣ ជាមួយទីក្រុងហុងកុង។ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសប្រាប់ថា ខ្លួនបានជូនដំណឹង ដល់អាជ្ញាធរទីក្រុងហុងកុងរួចហើយ កាលពីថ្ងៃពុធ ស្តីពីការផ្អាក ឬក៏ការលុបចោល កិច្ចព្រមព្រៀងទ្វេភាគី...
ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១៤.១៤៨ នាក់។ បើយោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងទេសចរណ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា កិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ...
បរទេស៖ នៅថ្ងៃសុក្រនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថាADB បានប្រកាសថា ខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ចេញប្រាក់កម្ចី ផ្អែកលើគោលនយោបាយ ប្រមាណជា ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការអនុវត្តកំណែទម្រង់ ដើម្បីពង្រីកលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុ របស់ប្រជាជនរបស់ខ្លួន។ យោងតាមការអះអាងរបស់ ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីលប្រាក់កម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងគាំទ្រកំណែទម្រង់...
បរទេស៖ នៅថ្ងៃសុក្រនេះ អង្គភាពឆ្លើយតបនឹងវិរុសកូវីដ១៩ របស់រុស្ស៊ី បាននិយាយ ថាប្រទេសរុស្ស៊ីបានចុះបញ្ជី ៤៨៧០ ករណីថ្មី ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយ ដែលសរុបទៅមានចំនួន ៩៤៦៩៧៦ ករណី។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន ៩០ នាក់ ត្រូវបានគេរាយការណ៍ និងសរុបមានចំនួន ១៦១៨៩ នាក់ស្លាប់នៅទូទាំងប្រទេស។...
បរទេស៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានប្រគល់ទ្រព្យ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារ ដែលបានបង្កកពីរដ្ឋាភិបាល នៃប្រទេសវេណេស៊ុយអេឡា ទៅឲ្យក្រុមបក្សប្រឆាំងក្នុងប្រទេស ដោយយកមូលហេតុថា យកទៅប្រើប្រាស់សម្រាប់ការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើង ដោយបក្សប្រឆាំងរបស់វេណេស៊ុយអេឡា បានបញ្ជាក់ថា រតនាគារជាតិនៃប្រទេសអាមេរិក បានអនុម័តឲ្យបក្សរបស់ខ្លួន ក្នុងការយកប្រាក់ទាំងនោះ មកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ទេថា វាមានទំហំនិងចំនួនប៉ុន្មាននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល...